តើអ្នកទាំងអស់គ្នាដែលបានទៅទស្សនាការប្រកួតផ្ទាល់របស់ក្លឹបភ្នំពេញក្រោណ មានធ្លាប់ចាប់អារម្មណ៍ទេថា តើស្រីស្អាតម្នាក់ដែលតែងតែឈរវាយស្គរយ៉ាងអង់អាចក្លាហាន និងសស្រាក់សស្រាំបំផុត ដើម្បីផ្ដល់កម្លាំងចិត្តដល់កីឡាករនៅតំបន់អ្នកគាំទ្រ The Red គឺជាអ្នកណា?
ថ្ងៃនេះ យើងនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ម្ចាស់សម្រស់រូបនេះឲ្យកាន់តែច្បាស់! ដែលគាត់មានឈ្មោះថា Lii Suyaa ឬគ្រប់គ្នាចូលចិត្តហៅថា Lii Yaa។

Lii Yaa មិនមែនទើបតែមកវាយស្គរលេងៗនោះទេ! ប្អូនស្រីបានចូលរួមចំណែកយ៉ាងសកម្មជាមួយក្រុមអ្នកគាំទ្រ The Red របស់ភ្នំពេញក្រោណ តាំងពីចុងឆ្នាំ ២០១៩ មកម្ល៉េះ។ រយៈពេលជាង ៦ ឆ្នាំមកនេះ សម្រស់ដ៏ស្រស់ត្រកាល រួមជាមួយស្ទីលវាយស្គរដ៏រស់រវើករបស់គាត់ បានឆក់យកបេះដូងអ្នកគាំទ្របាល់ទាត់ក្នុងស្រុកមិនតិចនាក់ឡើយ។

ច្បាស់ណាស់! ក្រៅពីស្រលាញ់ និងជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្លឹបភ្នំពេញក្រោណហើយនោះ ចុះបើក្រឡេកទៅមើលតំបន់អឺរ៉ុបវិញ Lii Yaa គឺជាអ្នកគាំទ្រក្រុមមួយណា ហើយកីឡាកររូបណានៅតំបន់អឺរ៉ុបដែលស្ថិតនៅក្នុងដួងចិត្តរបស់ប្អូនស្រី? នេះគឺជាចម្លើយបញ្ជាក់ពីប្អូនស្រីដែលបានផ្ដល់ជូន CTS Sports ។
មិនធម្មតាមែនតាមពិតប្អូនស្រី ជាអ្នកគាំទ្រក្រុមស្តេចស Real Madrid ហើយបើនិយាយពីកីឡាករក្នុងដួងចិត្តវិញ គឺសុទ្ធតែជាលំដាប់ Legends ដែលធ្លាប់សាងប្រវត្តិសាស្ត្រនៅទឹកដី Bernabéu រួមមាន កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo, និងខ្សែការពារ Sergio Ramos, Marcelo ។

មើលទៅកីឡាករដែលគាត់ចូលចិត្ត សុទ្ធតែជាអ្នកដែលមានស្មារតីប្រយុទ្ធដ៏ខ្លាំងក្លា មិនចាញ់ស្មារតីវាយស្គររបស់គាត់នៅលើទីលាន RSN នោះទេ។ ចុះអ្នកទាំងអស់គ្នាវិញ មាននរណាខ្លះជា Fan របស់ Lii Yaa និង Real Madrid ដូចគាត់ដែរ? កុំភ្លេច Comment ខាងក្រោមប្រាប់ផងណា!៕

ប្រភពបរទេស
