កីឡាករកាយវប្បកម្មកម្ពុជា ០៥រូប បានចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់ពិភពលោកនៅឯប្រទេសថៃ

កីឡាកររបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ចំនួន ០៥ រូប នឹងត្រូវតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតពានរង្វាន់ពិភពលោក World Bodybuilding and Physique Sports CHAMPIONSHIP 2018 នៅឯទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែ ធ្នូនេះ ។កាលពីព្រឹកអង្គារ៍នេះ ពួកគេបាន រៀបចំចេញដំណើរពីព្រលានយន្តហោះរាជធានីភ្នំពេញ ចាកចេញឆ្ពោះទៅកាន់ទីក្រុងឈៀងម៉ៃហើយ ដែលមានវត្តមានកីឡាករ និងប្រតិភូ ព្រមទាំងអ្នកគាំទ្រជាច្រើននាក់ ។

កីឡាករដែលត្រូវចូលរួមប្រកួតមានដូចជា៖
១. កីឡាករ សំបូរ ណាន ម្ចាស់មេដាយមាសលំដាប់ពិភពលោកទី៩
២. កីឡាករ ណុំ សុបិន្ត ម្ចាស់មេដាយសំរឹទ្ធលំដាប់ពិភពលោកទី៩ និងមេដាយមាសអាស៊ីអាគ្នេយ៍ទី១៥
៣. កីឡាករ សំបូរ នន់ ម្ចាស់មេដាយមាសអាស៊ីអាគ្នេយ៍ទី១៥
៤. កីឡាករ សំបូរ សុភ័ណ្ឌ ម្ចាស់មេដាយមាសអាស៊ីអាគ្នេយ៍ទី១៥
៥. កីឡាករ ត្រឹង ចាន់ ម្ចាស់មេដាយសំរឹទ្ធអាស៊ីអាគ្នេយ៍ទី១៥

គួររំលឹកផងដែរថា កាលពីឆ្នាំមុន កីឡាករកាយវប្បកម្ម កម្ពុជា ចំនួន ០៣រូប បានដណ្តើមមេដាយរៀងៗខ្លួន ពីការប្រកួតជើងឯកពិភពលោកលើកទី ៩ នៅឯប្រទេសម៉ុងហ្គោលី រួមមាន កីឡាករ សំបូរ ណាន (មេដាយមាស) កីឡាករ តឹក ប៊ុនវី (មេដាយប្រាក់) និងកីឡាករ ណុំ សុបិន្ត (មេដាយសំរឹទ្ធ) ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT