ស្រលាញ់កូនមិនស្មើគ្នា ! Cristiano Ronaldo ពហិការមិនធ្វើការប្រកួតជាការតវ៉ាទៅការសម្ព័ន្ធលីគអារ៉ាប់

តើនេះដល់ផ្លូវបំបែកហើយមែនទេ? សញ្ញាសួរដ៏ធំមួយបានកើតឡើង កាលពីយប់មិញនេះ នៅពេលដែលកំពូលកីឡាករ Cristiano Ronaldo មិនមានវត្តមាន សូម្បីតែឈ្មោះក្នុងបញ្ជីកីឡាករបម្រុង របស់ក្លឹប Al Nassr ក្នុងការប្រកួតទល់នឹងក្លឹប Al Riyadh។ តើនេះជារឿងរបួសធម្មតា ឬជាការបង្ហាញការតវ៉ារឿងដ៏ចម្រុងចម្រាស់មួយ?

ពាក្យចចាមអារ៉ាមកំពុងត្រូវបានរីកសាយភាយពេញទីក្រុងរីយ៉ាដ និងជុំវិញពិភពបាល់ទាត់តែម្ដងដោយថា CR7 កំពុងអាក់អន់ ស្រពុនចិត្តយ៉ាងខ្លាំង ។ មូលហេតុត្រូវបានគេដឹងថា អតីតកីឡាករ Real Madrid រូបនេះមានអារម្មណ៍ថា Al Nassr របស់គាត់ កំពុងត្រូវបានគេមើលរំលង។ ខណៈដែលម្ចាស់សម្ព័ន្ធក្លឹបរបស់អារ៉ាប់ បើកដៃឱ្យ Al Hilal, Al Ittihad និង Al Ahli ចាយលុយទិញកីឡាករលំដាប់ពិភពលោកមកពង្រឹងក្រុមជាហូរហែក៏ដូចជាមកប្រជែងពានបានយ៉ាងងាយស្រួល ប៉ុន្តែ Al Nassr បែរជាត្រូវបានជាប់គាំង និងមិនអាចនាំចូលសមាជិកថ្មីបានទៅវិញ។

គួរបញ្ជាក់ផងដែរ សម្ព័ន្ធដែលមានឈ្មោះផ្លូវការថា Public Investment Fund ឬហៅកាត់ថា PIF។ PIF គឺជា មូលនិធិវិនិយោគសាធារណៈ របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលគ្រប់គ្រងដោយព្រះអង្គម្ចាស់ Mohammed bin Salman ។ ក្នុងនោះ PIF ចូលកាន់កាប់ភាគហ៊ុនចំនួន ៧៥% របស់ក្លឹបធំៗចំនួន ៤ រួមមាន Al Nassr , Al Hilal, Al Ittihad, Al Ahli ​ដែលគេនិយមហៅក្លឹបទាំង ៤ នោះថា “Big Four”។ បើទោះបីជាពួកគេស្ថិតក្រោមម្ចាស់តែមួយក៏ដោយ ប៉ុន្តែពួកគេមានគណៈកម្មការគ្រប់គ្រងដាច់ដោយឡែកពីគ្នា ដើម្បីប្រកួតប្រជែងគ្នា។

​តាមយន្តការរបស់ PIF ថវិកាសម្រាប់ទិញកីឡាករលំដាប់ពិភពលោក គឺត្រូវបានបែងចែកចេញពីកញ្ចប់ថវិកាមូលនិធិរួម។ មានការយល់ឃើញថា Al Hilal ដែលជាក្រុមជោគជ័យបំផុត ទទួលបានអាទិភាពខ្ពស់ក្នុងការនាំចូលកីឡាករពេញឱ្យបានពេញជើង ខណៈដែល Al Nassr ហាក់ជួបឧបសគ្គក្នុងការសុំកញ្ចប់ថវិកាបន្ថែមដើម្បីទិញខ្សែការពារ ឬបម្រើកម្រិតពិភពលោកដើម្បីមកជួយគាំទ្រ Cristiano Ronaldo។

PIF មានតុល្យភាពច្បាប់មួយដោយកំណត់ចំនួនកីឡាករបរទេស ឬកម្រិតចំណាយ ដើម្បីកុំឱ្យក្លឹបមួយខ្លាំងដាច់គេពេក ប៉ុន្តែវាបានធ្វើឱ្យ Ronaldo មានអារម្មណ៍ថា ក្រុមរបស់លោកមិនមានអាវុធគ្រប់គ្រាន់ដើម្បីតទល់នឹង Al Hilal ឡើយដែលកំពុងប្រជែងគ្នាខ្លាំងនៅរដូវកាលនេះ។

សម្រាប់មនុស្សដែលមានមានភាពស្រែកឃ្លានជ័យជម្នះដូច Ronaldo ការដែលមិនមានការគាំទ្រផ្នែកកីឡាករណាមួយដើម្បីប្រជែងពានរង្វាន់ វាប្រៀបដូចជាការក្បត់នឹងមហិច្ឆតារបស់គាត់ដូច្នោះដែរ។ គាត់មិនមែនមកទីនេះដើម្បីតែលុយនោះទេ ប៉ុន្តែគឺមកដើម្បីសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ក្លឹបដែលគាត់បានប្រកបអាជីប ។

តើបញ្ហានេះនឹងត្រូវដោះស្រាយដោយរបៀបណា? តើសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត នឹងចុះចាញ់តាមសំណូមពររបស់ស្ដេចបាល់ទាត់រូបនេះ ឬមួយក៏យើងនឹងត្រូវឃើញការចាកចេញដ៏ភ្ញាក់ផ្អើលណាមួយនៅពេលខាងមុខ? ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាពត៌មានចចាមអារ៉ាមប៉ុណ្ណោះ ខណៈដែលមិនទាន់មានការនិយាយ ឬ ផុសអ្វីនៅលើបណ្ដាញសង្គមពី Cristiano Ronaldo ទាក់ទងនឹងបញ្ហានេះនៅឡើយទេ ។

គួររំលឹកផងដែរថា PIF គឺជា មេធំ ដែលនៅពីក្រោយលុយវាល់លានដុល្លារទាំងនេះ។ ប្រសិនបើ Ronaldo ពិតជាអាក់អន់ចិត្តមែន នោះមានន័យថាគាត់កំពុងមានបញ្ហាជាមួយ អ្នកកាន់កាបូបលុយធំជាងគេប្រចាំប្រទេសអារ៉ាប់ហើយ។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ សូមបញ្ចេញមតិយោបល់ខាងក្រោមទាំងអស់គ្នា ៕

ប្រភព បរទេស