ស្ថានភាពរបស់ Pedri ហាក់ប្រសើរឡើងវិញ បន្ទាប់ពីរងរបួសបានជិត ២ សប្ដាហ៍

យោងតាមរបាយការណ៍ចុងក្រោយពីលោក Guillem Borràs Pérez ដែលជាអ្នកសារព័ត៌មានរបស់ស្ថាប័នព័ត៌មានអេស្ប៉ាញ JijantesFC បានឱ្យដឹងថា ខ្សែបម្រើ Pedri បានចាប់ផ្តើមត្រឡប់មកហ្វឹកហាត់រត់ឡើងវិញហើយ។

រូបគេកំពុងមានវឌ្ឍនភាពយ៉ាងល្អក្នុងដំណើរការស្តារនីតិសម្បទា ហើយបានចាប់ផ្តើមរត់នៅលើទីលានក្នុងមជ្ឈមណ្ឌលហ្វឹកហាត់ Ciutat Esportiva Joan Gamper របស់ក្លឹប Barcelona។ ខ្សែបម្រើរូបនេះបានរងរបួសក្នុងអំឡុងការប្រកួតទល់នឹងក្រុម Slavia Prague កាលពីថ្ងៃទី ២១ ខែមករា ហើយដំបូងឡើយក្លឹបបានប៉ាន់ប្រមាណថា រូបគេត្រូវសម្រាកព្យាបាលរយៈពេលមួយខែ។

បច្ចុប្បន្ន Pedri ដែលមានវ័យ ២៣ ឆ្នាំ មានតម្លៃខ្លួននៅលើទីផ្សាររហូតដល់ ១៤០ លានអឺរ៉ូ។ គិតមកទល់ពេលនេះក្នុងរដូវកាលនេះ រូបគេបង្ហាញខ្លួនបាន ២៥ ប្រកួត ឱ្យក្រុម Barcelona ក្នុងរាល់ការប្រកួតទាំងអស់ ក្នុងនោះមាន ២១ ប្រកួតជាជម្រើសដំបូង ដោយរកបាន ២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (assist) បាន ៨ ដង ៕

ប្រភព ៖ បរទេស