ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសអំពីបច្ចុប្បន្នភាពស្តីពីសាលាតំរង់ទិស

កាលពីព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨នេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានប្រកាសអំពីបច្ចុប្បន្នភាព អំពីសាលាតំរង់ទិសរបស់ម្ពុជា ទាំង ២៥រាជធានីខេត្ត ក្នុងគោលដៅដើម្បីពង្រឹងធនធាន ត្រៀមសម្រាប់ព្រឹត្តិការណ៍ SEA Games 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

ក្នុងគម្រោងទាំងនោះ មានដូចជា៖
– សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្កេីតនិងដំណេីរការសាលាតំរង់ទិសសម្រាប់យុវជនអាយុក្រោម១៧ឆ្នាំ ១៥ឆ្នាំ និងបាល់ទាត់នារីនៅគ្រប់ ២៥ រាជធានីខេត្ត។

– សហព័ន្ធនឹងតំឡេីងប្រាក់ខែគ្រូបង្វឹក២លានរៀលបន្ថែមពីលេីប្រាក់ដែលក្រសួងផ្តល់អោយ។

– សហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងបង្កេីតអោយមានតារាងបាល់ទាត់ស្របទៅតាមខ្នាតត្រឹមត្រូវនៅគ្រប់ ២៥ ខេត្តក្រុងទូទាំងប្រទេស ហេីយដែលបច្ចុប្បន្នគឺតារាង៣ ត្រូវបានធ្វេីរួចរាល់ និង ៧ទៀតកំពុងដំណេីរការ ។

– សហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងរៀបចំអោយមានការប្រកួតទៅតាមអាយុដូចជាយុវជនអាយុក្រោម១៧ឆ្នាំ និង ១៥ឆ្នាំ ដេីម្បីត្រៀមសម្រាប់សុីហ្គេម ២០២៣ ហេីយយុវជនដែលអាចចូលរួមសុីហ្គេមគឺត្រូវមានអាយុក្រោម ២២ឆ្នាំ ។គួររំលឹកថា កាលពីថ្ងៃទី ៨ ខែ ធ្នូ កន្លងទៅនេះ សហព័ន្ធបាន ប្រកាសបើកការប្រកួតពានរង្វាន់បាល់ទាត់យុវជន និង យុវនារី សម្រាប់ឈុត U14 U17 ៕

  • ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសអំពីបច្ចុប្បន្នភាពស្តីពីសាលាតំរង់ទិស