លោក Klopp មើលឃើញថាខ្សែការពារ Sergio Ramos លេងបាល់កាច ហាក់ដូចជាកីឡាកាសបន្តិច ក្នុងការប្រកួតយប់មិញនេះ។
ប្រធានក្រុម Sergio Ramos បានជួយ Real Madrid យកឈ្នះលើ Liverpool ៣-១ លើកពាន UEFA Champions League ៣ឆ្នាំជាប់គ្នា។ ដោយក្នុងការប្រកួតនោះដែរ គេសង្កេតឃើញខាងក្រុម Liverpool បាត់បង់តុល្យភាពក្នុងក្រុម បន្ទាប់ពី Salah រងរបួស ដោយសារតែការប្រជែងយកបាល់គ្នាជាមួយ Ramos នៅនាទី៣០តង់ទី១។
ចំពោះការប្រជែងយកបាល់ហើយធ្វើឱ្យ Salah របួសនេះដែរ ត្រូវបានលោក Klopp និយាយដែរថា៖ “បើយើងលើករឿងនេះមកនិយាយ នោះគេនឹងថាយើងយកលេស… ប៉ុន្តែជាក់ស្ដែងទៅពួកគេលេងបាល់កាតបន្តិច ដូចជាលេងកីឡាកាសបន្តិច ហើយវាធ្វើឱ្យមានរបួសខ្លាំងណាស់។ តែយ៉ាងណា លទ្ធផល គឺពួកគេបានយកឈ្នះលើយើងហើយ វាមិនអាចប្រកែកបានទេ”។
Salah រងរបួសស្មាយប់មិញនេះ កំពុងតែធ្វើឱ្យមានមន្ទិលខ្លាំងចំពោះការជួយក្រុមជម្រើសជាតិអេហ្ស៊ីបលេងនៅពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីខាងមុខនេះ៕ប្រភព៖ MARCA