ខ្សែ​ប្រយុទ្ធ​សំខាន់​របស់ Barca ​នឹង​ត្រូវ​ដាក់​ឱ្យ​សម្រាក​ពេល​ប៉ះ Spurs ​យប់​នេះ

ក្រុម FC Barcelona ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Spurs ​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​យប់​នេះ ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ។

ការ​ប្រកួត​នៅ​រាត្រី​នេះ ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម Spurs ​ដើម្បី​បាន​កៅអី​វគ្គ​បន្ដ ប្រសិន​ណា​បើ​ពួកគេ​អាច​យក​ឈ្នះ​ក្រុម Barcelona ​បាន។ ដោយ​ឡែក​ក្រុម​អ្នក​មាន​បុណ្យ​វិញ អាច​និយាយ​បាន​ថា​គ្រាន់​តែ​ជា​ប្រកួត​បង្គ្រប់​កិច្ច​មួយ​ប៉ុណ្ណោះ ព្រោះ​ពួកគេ​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច​ជា​ស្រេច​ទៅ​ហើយ។

លោក Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា​៖ “Inter ​កុំ​បារម្ភ​ចំពោះ​​យើង​អី ​គោល​ដៅ​របស់​​យើង​គឺ​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ប៉ុន្តែ​បើ Inter ​យក​ឈ្នះ Spurs ​ប្រកួត​មុន ​នោះ​ពួកគេ​នឹង​មិន​បាច់​បារម្ភ​អីចឹង​នោះ​ទេ។ ការ​ប្រកួត​យប់​នេះ ​យើង​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ខ្លះ ​ហើយ Suarez ​នឹង​មិន​មាន​វត្តមាន​លេង​ឡើយ”។ដោយ​ឡែក​សម្រាប់ Lionel Messi ​វិញ ​រូបគេ​នឹង​នៅ​តែ​ចូល​លេង​ជម្រើស​១១​នាក់​ដដែល ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ផ្ទាល់​តែ​ម្ដង៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT