បើយប់នេះ Man United ឈ្នះ Everton ដោយគ្រាប់បាល់ ៣+ គ្រាប់ ពួកគេនឹងឡើងមក Top ៤ នៅ EPL

ការប្រកួតចុងក្រោយក្នុងជុំទី 12 ក្របខ័ណ្ឌ Premier League នៅតែបន្ដនៅយប់នេះ ដោយក្រុម Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton នៅ Old Trafford។

ទោះបីជាបានលេងការប្រកួតតិចជាងមួយក៏ដោយ ក្រុម Manchester United បច្ចុប្បន្នឈរនៅលំដាប់ទី ១០ ក្នុងតារាង Premier League។ ទោះជាយ៉ាងណាក៏ដោយ គម្លាតពិន្ទុបច្ចុប្បន្នគឺពិតជាប្រគៀសប្រកិតគ្នាខ្លាំងណាស់។ ប្រសិនបើក្រុមបិសាចក្រហមទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ពួកគេអាចឡើងដល់ចំណាត់ថ្នាក់ទី ៥ ក្នុងក្របខ័ណ្ឌ Premier League។ ប៉ុន្ដែបើជ័យជម្នះដោយគ្រាប់បាល់បីគ្រាប់ ឬច្រើនជាងនេះ នឹងធ្វើឱ្យពួកគេលោតឡើងទៅកាន់ចំណាត់ថ្នាក់កំពូលទាំង ៤ ដោយផ្ទាល់តែម្ដង។

ក្រុម Manchester United នៅតែមិនចាញ់ក្នុងការប្រកួតចំនួន ៦ លើកចុងក្រោយរបស់ពួកគេជាមួយក្រុម ស្ករគ្រាប់ ដោយបានកត់ត្រាជ័យជម្នះបួនលើក និងស្មើពីរលើក។ ជាពិសេសកាលពីរដូវកាលមុន ក្រុម Man United ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ៤-០ លើក្រុម Everton ក្នុងផ្ទះ ៕

ប្រភព ៖ បរទេស