៨ ប្រកួត​មិន​ទាន់​ឈ្នះសោះ Juventus បណ្ដេញគ្រូបង្វឹកលោក Tudor ចេញបាត់ហើយ

ក្រុម Juventus បានប្រកាសជាផ្លូវការថា គ្រូបង្វឹកលោក Igor Tudor ត្រូវបានបណ្តេញចេញ ហើយគ្រូបង្វឹកក្រុមទីពីរ លោក Massimiliano Brambilla នឹងទទួលបន្ទុកបណ្ដោះអាសន្នរបស់ក្រុម។ យោងតាមអ្នកកាសែតល្បីឈ្មោះ Gianluca Di Marzio លោក Luciano Spalletti គឺជាបេក្ខជនចម្បងដើម្បីជំនួសលោក Tudor។

ការប្រកាសជាផ្លូវការរបស់ក្រុម Juventus

“ក្លឹបបាត់ទាត់ Juventus សូមប្រកាសនៅថ្ងៃនេះថា លោក Igor Tudor លែងជាគ្រូបង្វឹកក្រុមធំទៀតហើយ។ សមាជិកបុគ្គលិកគ្រូបង្វឹករបស់គាត់គឺលោក Ivan Javorčić, Tomislav Rogić និង Riccardo Lanić ក៏បានចាកចេញពីតំណែងរបស់ពួកគេក្នុងពេលដំណាលគ្នាផងដែរ។

ក្លឹបក៏បានបញ្ជាក់ផងដែរថា លោក Massimiliano Brambilla នឹងទទួលបន្ទុកក្រុមធំបណ្ដោះអាសន្ន និងដឹកនាំក្រុមក្នុងការប្រកួតជាមួយក្រុម Udinese នៅថ្ងៃទី ៣០ ខែតុលា។

ក្លឹបសូមថ្លែងអំណរគុណដល់លោក Igor Tudor និងក្រុមរបស់គាត់ចំពោះវិជ្ជាជីវៈ និងការលះបង់របស់ពួកគេក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយសូមជូនពរឱ្យពួកគេទទួលបានជោគជ័យក្នុងការអភិវឌ្ឍអាជីពនាពេលអនាគត”។

រដូវកាលនេះ ក្រុម Juventus មានទម្រង់លេងមិនល្អ ទាល់តែសោះដោយចាញ់ ៣ ប្រកួតជាប់ៗគ្នា និង ៨ ប្រកួតមិនទាន់ឈ្នះនោះទេ។ បច្ចុប្បន្នពួកគេស្ថិតនៅលេខរៀងទី ៨ ក្នុង Serie A និងលេខរៀងទី ២៥ ក្នុង Champions League ក្នុងតំបន់កាត់ចោល។

លោក Tudor បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុម Juventus នៅចុងខែមីនា ឆ្នាំនេះ ដោយជំនួសលោក Thiago Motta ដែលត្រូវបានបណ្តេញចេញ។ លោកបានដឹកនាំក្រុមក្នុង ២៤ ប្រកួត ដោយសម្រេចបានជ័យជម្នះ ១០ ប្រកួត ស្មើ ៨ ប្រកួត និងចាញ់ ៦ ប្រកួត ៕

ប្រភព ៖ បរទេស