Araujo ៖ ខ្ញុំចូលចិត្ត Vinicius នៅលើទីលាន ខ្ញុំមិនខ្វល់ពីបញ្ហាក្រៅទីលានរបស់គាត់ទេ

នៅពេលដែលការប្រកួត El Clasico ខិតជិតមកដល់នៅសប្តាហ៍នេះ Araujo ត្រូវបានសម្ភាសដោយ Movistar ដែលក្នុងអំឡុងពេលនោះគាត់បាននិយាយអំពីការប្រកួតសប្តាហ៍នេះ និង Vinícius នៅក្នុងចិត្តរបស់គាត់។

ខ្សែការពារ Araujo បាននិយាយថា ៖ “លើកនេះនឹងក្លាយជាការប្រកួតដ៏លំបាកមួយ។ វាជាការប្រកួតដ៏ស្រស់ស្អាត និងសំខាន់ ដូច្នេះវាតែងតែធ្វើឱ្យមនុស្សមានអារម្មណ៍ភ័យ។ វាជំរុញស្មារតីប្រយុទ្ធរបស់យើង។ ប៉ុន្តែខ្ញុំគិតថាយើងបានលេងបានល្អនៅក្នុងការប្រកួត El Clasicos លើកមុនៗ ហើយនោះជាអ្វីដែលយើងគួរធ្វើ។ យើងមានសមត្ថភាព និងកម្លាំងដើម្បីឈ្នះការប្រកួតនេះ”។

អតីតគ្រូ Barcelona លោក Xavi ជាច្រើនដងបានដាក់ឱ្យ Araujo ជាអ្នក “តាមបិទ Vinicius” ដែលទទួលខុសត្រូវក្នុងការតាមរារាំងតារាប្រេស៊ីលរូបនេះ។

នៅពេលនិយាយអំពីការប្រឈមមុខដាក់គ្នាជាមួយខ្សែបម្រើស្លាបប្រេស៊ីលរូបនេះ ខ្សែការពារ Araujo ក៏បាននិយាយថា ៖ “គាត់តែងតែបង្ហាញពីអ្វីដែលល្អបំផុតពេលប្រឈមមុខជាមួយអ្នក។ ខ្ញុំគ្រាន់តែផ្តោតលើការបង្ហាញខ្លួនរបស់គាត់នៅលើទីលានប៉ុណ្ណោះ ហើយគាត់ពិតជាលេចធ្លោ។ កីឡាករដ៏អស្ចារ្យតែងតែអាចធ្វើដូច្នេះបាន។ បើតាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំពិតជាចូលចិត្តកីឡាករដូចជា Vinicius ហើយរីករាយនឹងការប្រឈមមុខនឹងពួកគេ មិនថាពួកគេជាអ្នកជំនាញខាងការបោះបាល់ ឬគូប្រជែងដែលប្រថុយប្រថាននោះទេ។ ចំពោះបញ្ហាក្រៅទីលាន ខ្ញុំមិនខ្វល់ទេ”៕

ប្រភព ៖ បរទេស