Ronaldo ​៖ Juventus ​ ជា​ក្លឹប​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​លេង​ឱ្យ

Cristiano Ronaldo ​បាន​និយាយ​ថា​ Juventus ​ជា​ក្រុម​ល្អ​បំផុត​ដែល​ខ្លួន​ធ្លាប់​លេង​ឱ្យ ពោល​គឺ​ល្អ​ជាង Manchester United ​និង Real Madrid ​ទៅ​ទៀត។

Ronaldo ​ចូល​រួម​ជាមួយ​ក្រុម Juventus ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​ផោន ​ពី​ក្រុម Real Madrid ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​នេះ។ លេង​មិន​ទាន់​បាន​ពាក់​កណ្ដាល​រដូវ​កាល​ផង ​កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​បាន​ពោល​ពាក្យ​សរសើរ​ចំពោះ​ក្រុម​ថ្មី​នេះ​ទៅ​ហើយ។ ដោយ​ចាត់​ទុក​ថា Juventus ​ជា​ក្រុម​មួយ​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​ក្រុម​ដែល​ខ្លួន​ធ្លាប់​លេង។

“ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ទីក្រុង​នេះ​ពិត​ជា​ល្អ ​អ្នក​គាំទ្រ​ពិត​ជា​គួរ​ឱ្យ​គោរព ​ហើយ Juventus ​ជា​ក្រុម​ល្អ​បំផុត​មួយ ​ពួកគេ​បាន​រៀប​ចំ​បាន​យ៉ាង​ល្អ។ កីឡាករ​នៅ​ទី​នេះ ​ប្រឹងប្រែង​ហ្វឹកហាត់ ​មាន​ឆន្ទៈ​ខ្ពស់។ នេះ​គឺ​ជា​ក្រុម​មួយ​ដែល​ល្អ​​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ជួប​និង​លេង​ឱ្យ។ នៅ Juventus ​យើង​មាន​អារម្មណ៍​ថា​លេង​ជា​ក្រុម​តែ​ម្ដង ​មិន​ដូច​កន្លែង​ដទៃ​ដែល​មាន​កីឡាករ​ខ្លះ​មាន​អារម្មណ៍​ប្រជែង​គ្នា​នោះ​ទេ”។ សម្ដី Ronaldo ​និយាយ​ទី​កាន់ Gazzetta Dello Sport ៕ប្រភពDailyMail

  • Ronaldo ​៖ Juventus ​ ជា​ក្លឹប​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​លេង​ឱ្យ