Mateta ស្ថិតក្នុងបញ្ជីសម្រាំងរបស់ Man Utd សម្រាប់ការពង្រឹងក្រុម ប្រសិនបើ Zirkzee ចាកចេញ

យោងតាមរបាយការណ៍ថ្មីពីកាសែត Manchester Evening News បានឱ្យដឹងថា Zirkzee អាចនឹងចាកចេញពី Manchester United ។ ប្រសិនបើគាត់ចាកចេញមែន Mateta នឹងស្ថិតក្នុងបញ្ជីសម្រាំងសម្រាប់ការពង្រឹងរបស់ក្លឹប។

ខ្សែប្រយុទ្ធវ័យក្មេង Zirkzee អាចជាកីឡាករចុងក្រោយបង្អស់ដែលជិតចាកចេញពី Old Trafford ដោយ Amorim បានប្រើប្រាស់ Zilkzee តិចតួចបំផុតនៅរដូវកាលនេះ ហើយរឿងនេះត្រូវបានគេយល់ថាខ្សែប្រយុទ្ធហូឡង់រូបនេះ ក៏ចង់សាកល្បងសមត្ថភាពជាមួយក្រុមផ្សេងទៀតផងដែរ។

Man United នឹងត្រូវចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ទៀត ប្រសិនបើ Zirksee ចាកចេញ ហើយ កីឡាករ Mateta របស់ Crystal Palace ត្រូវបានជ្រើសរើសក្នុងបញ្ជីសម្រាំងក្នុងសប្តាហ៍នេះ។ ទន្ទឹមនឹងនេះ អនាគតរបស់ Maguire នៅតែមិនច្បាស់លាស់ជាមួយនឹងកិច្ចសន្យារបស់គាត់ដែលនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានគេរាយការណ៍ថាមានឆន្ទៈបន្ដស្នាក់នៅជាមួយ Man United បន្ដទៀត ៕

ប្រភព បរទេស