Lamine Yamal បាននិយាយជាមួយគ្រូបង្វឹកអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ដោយប្រាប់គាត់ថា រូបគេមានការឈឺចា.ប់បន្ដិចបន្ដួចមិនអាចលេងបានទេ។ ហើយចម្លើយរបស់លោក Luis de la Fuente គឺ៖ “ប្រសិនបើអ្នកអាចលេងឱ្យក្រុម Barcelona បាន នោះអ្នកក៏អាចលេងឱ្យក្រុមរបស់យើងបានដែរ”។
ទំនាក់ទំនងរវាងសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) និងក្លឹប FC Barcelona កំពុងស្ថិតក្នុងភាពរកាំរកូសខ្លាំង ដែលមិនអាចប្រកែកបាន គឺការគ្រប់គ្រងទៅលើកីឡាករ Lamine Yamal។ ចាប់តាំងពីកីឡាកររូបនេះបានរងរបួសពេលប្រកួតជាមួយប្រទេសប៊ុលហ្គារីមក ភាពឃ្លាតឆ្ងាយគ្នារវាងក្លឹប Barcelona និងលោក Luis de la Fuente បានក្លាយជាភស្តុតាងជាក់ស្តែង និងបានដឹងដល់សាធារណជន។

ដំណើរចុងក្រោយនៃភាពមិនចុះសម្រុងនេះបានកើតឡើងនៅក្នុងសប្តាហ៍នេះ។ បន្ទាប់ពី Lamine បានបញ្ចប់ការប្រកួតទល់នឹង PSG រូបគេមានការឈឺចាប់នៅតំបន់ប្រដាប់ភេទរបស់គាត់ (pubis)។ នៅថ្ងៃបន្ទាប់ រូបគេបានទាក់ទងទៅគ្រូបង្វឹកដើម្បីពន្យល់ថា ខ្លួនកំពុងមានការឈឺចាប់ ហើយថាវាជាការល្អបំផុតក្នុងការសម្រាករយៈពេលពីរសប្តាហ៍បន្ទាប់។ ប៉ុន្ដែ ចម្លើយរបស់លោក De la Fuente ដូចដែលកាសែត AS បានដឹង គឺថា ” ប្រសិនបើគេអាចលេងទល់នឹង Sevilla បាន នោះគេក៏អាចលេងឱ្យក្រុមជម្រើសជាតិបានដែរ “។
នៅពេលដែល Lamine បានប្រាប់ក្លឹបអំពីប្រតិកម្មរបស់លោក De la Fuente នាយកផ្នែកកីឡារបស់ក្លឹប FC Barcelona គឺលោក Deco បានទាក់ទងទៅសមភាគីរបស់គាត់នៅក្រុមជម្រើសជាតិគឺលោក Aitor Karanka ដើម្បីពន្យល់ថាខ្សែប្រយុទ្ធរូបនេះមិនស័ក្តិសមក្នុងការលេងឱ្យក្រុមជម្រើសជាតិនោះទេ។ ហើយ លោក Karanka ក៏បានបង្ហាញភាពគ្មានមេត្តាដូចគ្រូបង្វឹកផងដែរ។

ភាពមិនពេញចិត្តនៅក្លឹប FC Barcelona កើតឡើងនៅថ្ងៃសុក្រ នៅពេលដែលលោក De la Fuente បានធ្វើការកោះហៅ ហើយបានដាក់បញ្ចូលឈ្មោះ Lamine ទៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ។ ពីក្លឹប Barcelona ហាក់ត្រូវបានគេមើលឃើញថាជាការបង្កហេតុមួយពីសំណាក់គ្រូបង្វឹក ជាពិសេសដោយសារគាត់បានព្រងើយកន្តើយនឹងសំណើរបស់កីឡាកររបស់គាត់មិនឱ្យត្រូវបានកោះហៅ។ ក្នុងន័យនេះ ពីក្លឹប ពួកគេបានរំឭកថា លោក De la Fuente ធ្លាប់បានលើកហេតុផលថា Lamine មានសិទ្ធិសម្រេចចិត្តចុងក្រោយក្នុងការលេងទល់នឹងប្រទេសទួរគី ខណៈពេលនេះ ពាក្យសម្ដីរបស់កីឡាករហាក់ដូចជាគ្រាន់តែជាទម្រង់បែបបទជាងអ្វីផ្សេងទៀត។
ការឆ្លើយតបរបស់ក្លឹបចំពោះការកោះហៅ Lamine មិនបានចំណាយពេលយូរទេ ដោយបានផ្ញើសេចក្តីថ្លែងការណ៍វេជ្ជសាស្ត្រផ្លូវការមួយដែលបញ្ជាក់ពីការរើឡើងវិញនៃជំងឺរលាកប្រដាប់ភេទ (pubalgia) របស់គាត់ និងរយៈពេលនៃការជាសះស្បើយពី ២ ទៅ ៣ សប្តាហ៍។ RFEF បានសម្រេចដកឈ្មោះ Lamine ចេញពីក្រុម ប៉ុន្តែបានបញ្ចេញនូវការណែនាំថា ប្រសិនបើព័ត៌មាននេះបានទៅដល់ពួកគេមុននេះ វាមិនចាំបាច់ឈានដល់ចំណុចនេះទេ។ ចំណែកឯក្លឹបវិញ ពួកគេបានបដិសេធថា RFEF បានស្នើសុំរបាយការណ៍វេជ្ជសាស្ត្រណាមួយពីពួកគេឡើយ ដោយពួកគេបានចាត់ទុកថាពាក្យសម្ដីរបស់កីឡាករដែលសុំមិនឱ្យត្រូវបានកោះហៅគឺគ្រប់គ្រាន់ហើយ ហើយថាគ្រូបង្វឹកនឹងមិនធ្វើជាថ្លង់ចំពោះសំណើរបស់កីឡាកររបស់គាត់ឡើយ ជាពិសេសដោយសារ យោងតាមលោក De la Fuente ខ្លួនឯង អាទិភាពគឺការថែរក្សាកីឡាកររបស់គាត់ ៕
ប្រភព ៖ បរទេស
