Ralf Rangnick ធ្លាប់បានប្រាប់ Man United រួចហើយថា អ្នកណាគួរជំនួស Ruben Amorim

លោក Ruben Amorim កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងនៅ Manchester United ដោយមានលោក Oliver Glasner ដែលជាគ្រូបង្វឹករបស់ Crystal Palace ស្ថិតក្នុងចំណោមបេក្ខភាពដែលត្រូវបានគេរាយការណ៍ថា អាចនឹងឡើងកាន់តំណែងបន្ត ប្រសិនបើ Sir Jim Ratcliffe សម្រេចចិត្តផ្លាស់ប្តូរមែននោះ។

លោក Ruben Amorim ដែលជាអ្នកចាត់ការបច្ចុប្បន្នរបស់ក្លឹប Man United បានរកឃើញថា ខ្លួនលោកស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីចាញ់ក្នុងលទ្ធផល ៣-១ នៅទឹកដី Brentford កាលពីថ្ងៃសៅរ៍។ កាសែត Manchester Evening News បានរាយការណ៍កាលពីថ្ងៃចន្ទថា គិតត្រឹមពេលនេះលោក Ruben Amorim នៅតែទទួលបានការគាំទ្រពីក្រុមប្រឹក្សាភិបាលរបស់ Man United ប៉ុន្តែអនាគតរបស់លោកនៅតែជាប្រធានបទដ៏សំខាន់។
លោក Ruben Amorim រកបានត្រឹមតែ ៣៤ ពិន្ទុ ប៉ុណ្ណោះ ពីពិន្ទុសរុបដែលអាចរកបានចំនួន ៩៩ ពិន្ទុ ក្នុងក្របខ័ណ្ឌ Premier League ក្នុងអំឡុងពេលលោកដឹកនាំក្រុម។ ថ្នាក់ដឹកនាំរបស់ Man United ត្រូវបានបង្ខំឱ្យបញ្ជាក់ពីតំណែងរបស់លោក បន្ទាប់ពីការបរាជ័យយ៉ាងអាម៉ាស់ក្នុងពានរង្វាន់ Carabao Cup ទល់នឹង Grimsby Town កាលពីខែមុន។

រឿងនេះកើតឡើងចំពេលមានការអះអាងថា Man United បានចងក្រងបញ្ជីសម្រាំងដែលមានបេក្ខភាពចំនួន ៣ នាក់ ដើម្បីជំនួសអតីតគ្រូបង្វឹក Sporting រូបនេះ ប្រសិនបើស្ថានភាពមិនប្រសើរឡើង។ គេនិយាយថា អតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate, លោក Andoni Iraola និង លោក Glasner សុទ្ធតែជាគោលដៅចំណាប់អារម្មណ៍ ខណៈដែលសម្ពាធកាន់តែខ្លាំងឡើងលើលោក លោក Ruben Amorim ដើម្បីទប់ស្កាត់ការធ្លាក់ចុះគួរឲ្យព្រួយបារម្ភរបស់ Man United។

លោក Rangnick ដែលបានឆ្លងកាត់ការដឹកនាំបណ្ដោះអាសន្នដ៏លំបាកមួយនៅ Old Trafford ក្នុងឆ្នាំ ២០២១/២២ ធ្លាប់បានផ្តល់ការវាយតម្លៃវិជ្ជមានយ៉ាងខ្លាំងអំពីសមត្ថភាពបង្វឹករបស់លោក Glasner ។

លោក Rangnick បាននិយាយតាមរយៈ LAOLA1 ក្នុងខែមីនា ឆ្នាំ ២០២៣ ថា៖

“សម្រាប់ខ្ញុំ Oliver Glasner បច្ចុប្បន្នជាគ្រូបង្វឹកដ៏គួរឱ្យចាប់អារម្មណ៍បំផុតម្នាក់ មិនត្រឹមតែនៅប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងទ្វីបអឺរ៉ុប។ គាត់ជាគ្រូបង្វឹកកំពូលពិតប្រាកដ “។

លោក Oliver Glasner ត្រូវបានគេសរសើរយ៉ាងទូលំទូលាយចំពោះការងារដ៏ល្អរបស់លោកនៅ Palace ដែលបច្ចុប្បន្នកំពុងមានកំណត់ត្រាមិនចាញ់ ១៨ ប្រកួតជាប់ៗគ្នា ក្នុងគ្រប់ការប្រកួតទាំងអស់។ ក្រុមនៅ South London មួយនេះ បានឈ្នះពាន FA Cup កាលពីរដូវកាលមុន ដោយបានទម្លាក់ Manchester City យ៉ាងភ្ញាក់ផ្អើល មុននឹងលើកពាន Community Shield ផងដែរ ដោយយកឈ្នះលើ Liverpool កាលពីខែសីហា។

ក្លឹប Crystal Palace ក៏បានយកឈ្នះក្រុមរបស់លោក Arne Slot ម្តងទៀតកាលពីថ្ងៃសៅរ៍ ដែលបានបញ្ចប់កំណត់ត្រាមិនចាញ់នៅដើមរដូវកាលរបស់ពួកគេ។
ការរំពឹងទុកកំពុងតែកើនឡើងថា តើនឹងមានការទាក់ទងទៅលោក Glasner មុនពេលរដូវកាលនេះបញ្ចប់ដែរឬទេ ដោយសារគ្រូបង្វឹកសញ្ជាតិអូទ្រីសរូបនេះ ក៏ប្រើប្រាស់ប្រព័ន្ធលេងដោយមានខ្សែការពារបីនាក់ (back-three) ស្រដៀងទៅនឹងអ្វីដែលលោក Ruben Amorim កំពុងប្រើដែរ ៕

ប្រភព ៖ បរទេស