Eden Hazard បានបញ្ជាក់ថារូបគេនៅតែចូលចិត្តក្រុម Real Madrid ជានិច្ច ហើយការផ្លាស់ទៅលេងនៅទីនោះឬអត់ វាកំពុងស្ថិតនៅលើផ្លូវកណ្ដាលនៅឡើយ មិនទាន់មានការសម្រេចចិត្តនោះទេ។
Hazard ជាគោលដៅរបស់ក្រុម Real Madrid តាំងពីរដូវក្ដៅកន្លងទៅ ប៉ុន្តែចុងក្រោយការផ្ទេរចេញនៅតែមិនអាចកើតមានឡើងបានដដែល ហើយរូបគេក៏បន្ដលេងឱ្យក្រុម Chelsea ។ ខណៈដែលកុងត្រាចាស់ នឹងអស់នៅឆ្នាំ២០២០ខាងមុខនេះហើយនោះ ក្រុមតោខៀវបានព្យាយាមតកុងត្រាឱ្យតារាឆ្នើមរូបនេះជាខ្លាំង ប៉ុន្តែវានៅតែមិនទាន់អាចកើតមានដដែល។ ត្បិតអីសាមីខ្លួន មិនព្រមបន្ដកុងត្រាថ្មីនោះទេ។
ជាមួយការមិនបន្ដកុងត្រានេះ ខ្សែបម្រើប្រយុទ្ធខាងលើបាននិយាយទៀតថា៖ “ខ្ញុំធ្លាប់និយាយថាខ្ញុំចង់ធ្វើការជាមួយ Zidane ។ តែពេលនេះគាត់បានចាកចេញទៅហើយ ហើយខ្ញុំក៏នៅតែចូលចិត្តក្រុម Real Madrid ដដែល បើទោះជាអត់គាត់ក៏ដោយ។ ចប់ឆ្នាំនេះ ខ្ញុំសល់កុងត្រាតែ១ឆ្នាំទៀតប៉ុណ្ណោះជាមួយ Chelsea យើងនឹងដឹងនៅពេលនោះ”៕ប្រភពDailyMail