ខ្សែប្រយុទ្ធស្លាបស្ដាំ Rodrygo Goes អាចនឹងចាកចេញពី Real Madrid នៅរដូវក្តៅនេះ ហើយ Arsenal ត្រូវបានគេរំពឹងថាជាគោលដៅសមស្របបំផុត។
ទោះបីជាមានបញ្ហាមួយចំនួនកាលពីសប្ដាហ៍ចុងក្រោយ ប៉ុន្តែវាអាចដោះស្រាយបានក្នុងពេលឆាប់ៗនេះ។ គ្រូបង្វឹកថ្មី Xabi Alonso មិនសូវប្រើ Rodrygo ទេ ហើយ Real Madrid ក៏អាចពិចារណាលក់គាត់ផងដែរ ប្រសិនបើគាត់ចង់រកឱកាសលេងច្រើនជាងនេះ និងលេងក្នុងតួនាទីខ្សែប្រយុទ្ធស្លាបឆ្វេងដូចដែលគាត់ចង់បាន។
Arsenal មិននឹងទិញ Rodrygo ទេ ប្រសិនបើពួកគេមិនលក់ខ្សែឆ្វេងទាំងពីររបស់ខ្លួនឱ្យបានម្នាក់។ តែពួកគេអាចនឹងចាកចេញជាបន្តបន្ទាប់ ព្រោះក្រុម Al-Nassr របស់ Cristiano Ronaldo បានផ្ដល់សំណើ 8៥ លានអឺរ៉ូប ដើម្បីទិញ Gabriel Martinelli ពី Arsenal។ ប្រសិនបើ Martinelli ចាកចេញ នោះ Arsenal អាចយកប្រាក់នោះទៅទិញ Rodrygo ពី Real Madrid បានយ៉ាងស្រួល។ ប៉ុន្តែមិនប្រាកដថា Martinelli នឹងទៅលេងនៅ Saudi Arabia នោះទេ ព្រោះវាអាចប៉ះពាល់ដល់ឱកាសរបស់គាត់ក្នុងជម្រើសជាតិ Brazil សម្រាប់ World Cup ខាងមុខ។
Rodrygo ក៏មិនសូវបានលេងនៅ Club World Cup ដែរ ដែលបញ្ជាក់ថាគាត់កាន់តែអវត្តមានក្នុងផែនការក្រុម។ ទោះជាយ៉ាងណាក៏ដោយ ការមកដល់របស់ខ្សែបម្រើប្រយុទ្ធ Franco Mastantuono នៅខែសីហា និងប្រាក់ដែល Real Madrid អាចរកបាន បង្ហាញថាការលក់ Rodrygo អាចជាជម្រើសសមស្រប ៕
ប្រភព បរទេស