ព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកបានទទួលដំណឹងដ៏រន្ធត់មួយថា កីឡាករឆ្នើមរបស់ព័រទុយហ្គាល់ និងក្រុម Liverpool គឺខ្សែប្រយុទ្ធស្លាបឆ្វេង Diogo Jota ដែលមានអាយុ ២៨ ឆ្នាំ និងប្អូនប្រុសរបស់គាត់ André Silva បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងទីក្រុង Zamora ប្រទេសស្ប៉ាញ។ សេចក្តីរាយការណ៍ពីសារព័ត៌មានអេស្ប៉ាញបានឲ្យដឹងថា រថយន្តបានផ្ទះកង់ក្នុងពេលធ្វើដំណើរស្របពេលដែលកំពុងវ៉ាជែងជាមួយរថយន្តមួយផ្សេងទៀត បណ្ដាលឲ្យរថយន្ដរបស់គាត់រាចង្កូតធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយ ក្រ.ឡាប់ ផ្ទុះឆេះខ្ទិ.ច បណ្ដាលឱ្យស្លាប់ភ្លាមៗនៅទីតាំងកន្លែងកើតហេតុ។ យ៉ាងណាក៏អាជ្ញាធរមូលដ្ឋានកំពុងស៊ើបអង្កេតដល់មូលហេតុពិតប្រាកដថាការពិតបែបនេះ ឬយ៉ាងម៉េចផ្សេងទៀត ។
កីឡាករ Diogo Jota គឺជាកីឡាករដែលមានទេពកោសល្យខ្ពស់ និងអាចទទួលបានភាពជោគជ័យដ៏យូរអង្វែង។ គាត់បានបង្ហាញខ្លួនលើឆាកអន្តរជាតិនិងជម្រើសជាតិសម្រាប់ព័រទុយហ្គាល់យ៉ាងលេចធ្លោ ហើយក៏ជាផ្នែកសំខាន់ក្នុងផែនការរបស់ក្រុម Liverpool ក្នុងពាន Premier League ផងដែរ។ គាត់ទើបតែបានរៀបការនៅពេលថ្មីៗនេះ ដោយបានបង្កើតគ្រួសារដ៏មានសុភមង្គលជាមួយភរិយា និងកូនៗតូចៗរបស់គាត់។
ការស្លាប់របស់ Diogo និង André មិនត្រឹមតែជាការបាត់បង់សមាជិកគ្រួសារ និងមិត្តភក្តិទេ ប៉ុន្តែជាការបាត់បង់កីឡាករដែលមានទេពកោសល្យដ៏ធំសម្រាប់ពិភពបាល់ទាត់ទាំងមូល។ មនុស្សជាច្រើនទូទាំងពិភពលោក បានផ្ញើសារសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ធនធានកីឡាករបាល់ទាត់ទាំងពីរនាក់។
សូម វិញ្ញាណក្ខន្ធអ្នកទាំងពីរ Diogo Jota និង André បានទៅកាន់សុគតិភព។ ពិភពបាល់ទាត់នឹងចងចាំពួកអ្នកជានិច្ច។
ប្រភព បរទេស