ក្រោយពីការចាប់ឆ្នោតរើសពូល កាលពីពាក់កណ្តាលយប់មិញនេះ សម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោក ផ្នែកនារី បានចេញលទ្ធផលជាផ្លូវការហើយ ក្នុងនោះក្រុមជម្រើសជាតិថៃ ដែលត្រូវតំណាងឱ្យអាស៊ីអាគ្នេយ៍តែមួយគត់ បានស្ថិតក្នុងពូល F រួមជាមួយនឹង អាមេរិក ស៊ុយអែត និង ឈីលី ។
ការប្រកួតនឹងចាប់ធ្វើឡើងពីថ្ងៃទី ៧ ខែ មិថុនា រហូតដល់ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៩ នៅឯប្រទេសបារាំង ដែលជាម្ចាស់ផ្ទះ ខណៈដែលសមាសភាពក្រុមទាំង ២៤ ត្រូវចែកចេញជា ៦ពូល មាន ៤ក្រុមសម្រាប់ពូលនិមួយៗ ហើយត្រូវប្រជែងគ្នាដើម្បីដណ្តើមកៅអី ១៦ក្រុមចុងក្រោយ ។
គួរបញ្ជាក់ថា លើផ្នែកបាល់ទាត់នារីនេះ ជម្រើសជាតិអាមេរិក បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកច្រើនជាងគេ ពោលគឺ លើក (១៩៩១, ១៩៩៩ និង ២០១៥ ) ខណៈដែលអាល្លឺម៉ង់ បាន២ដង ( ២០០៣, ០៧ ) ។ថៃ ក៏ធ្លាប់ជួបជើងឯកអាល្លឺម៉ង់ ផងដែរ កាលពីឆ្នាំ ២០១៥ តែកាលនោះពួកគេបានធ្លាក់ត្រឹមវគ្គជម្រុះពូល ក្រោយបរាជ័យ ២លើក និងឈ្នះតែ១លើកប៉ុណ្ណោះ ៕