ខ្សែប្រយុទ្ធLukaku បាននិយាយថាខ្លួននឹងក្លាយជាខ្សែប្រយុទ្ធកំពូលម្ដងទៀត ក្រោយពីព្យាយាមសម្រកសាច់ដុំធំៗ ឱ្យមកល្មមតាមធម្មតាវិញ។
Lukaku បានបញ្ជាក់ថារូបគេមានសាច់ដុំធំនិងច្រើននេះ ក្រោយពីបានព្យាយាមហ្វឹកហាត់ខ្លាំងជាមួយក្រុមជម្រើសជាតិបែលហ្សិកលេងពានរង្វាន់ FIFA World Cup 2018 កន្លងទៅ។ ខណៈដែលបច្ចុប្បន្ននេះ កីឡាកររកគ្រាប់បាល់សឹងគ្រប់ប្រកួតឱ្យក្រុមបែលហ្សិក កំពុងមានបញ្ហាជាមួយសាច់ដុំទាំងអស់នោះហើយ ដែលធ្វើឱ្យទម្រង់លេងមិនល្អដូចមុន និងពិបាកក្នុងការលេងខ្លាំងមែនទែន។
ក្រោយពីរកគ្រាប់បាល់បានវិញកាលឈ្នះ Fulham ៤-១ នោះ អតីតកីឡាករ Chelsea ខាងលើបានបញ្ជាក់ថាបច្ចុប្បន្នខ្លូនកំពុងសម្រកខ្លាញ់និងសាច់ដុំចេញវិញខ្លះហើយ។ ដើម្បីឱ្យរាងកាយត្រលប់ទៅរកភាពដើមវិញ និងអាចស្វែងរកគ្រាប់បាល់បានច្រើនដូចពីមុន។ រូបគេបញ្ជាក់សាច់ដុំទាំងនេះ ធ្វើឱ្យគេលេងបានល្អជាមួយក្រុមជម្រើសជាតិ ប៉ុន្តែវាបានបង្កជាបញ្ហាទៅវិញនៅពេលលេង ឱ្យក្រុមបិសាចក្រហម Man Utd ៕ប្រភពDailyMail