Mbappe ជឿជាក់ថាក្រុមរបស់ពួកគេនឹងវាយបកយកឈ្នះ Arsenal វិញបានយ៉ាងពិតប្រាកដ

ក្រុម Real Madrid កំពុងតែមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបានបរាជ័យក្រោមថ្វីជើងក្រុម Arsenal ក្នុងលទ្ធផល ៣-០ ក្នុងជើងទី១​ ហើយការប្រកួតជើងទី ២ នឹងមកដល់កីឡដ្ឋាន Santiago Bernabeu នៅថ្ងៃទី ១៧ ខែមេសា ។ ទោះជាយ៉ាងណាក៏ដោយក្រុម Los Blancos បានចាប់ផ្តើមនិយាយពីការវាយបកត្រឡប់មកវិញសម្រាប់ថ្ងៃពុធបន្ទាប់ក្នុងការប្រកួតនោះ។

បន្ទាប់ពីចប់ការប្រកួត លោក Carlo Ancelotti បាននិយាយពីការមានជំនឿបន្ថែមទៀតនៅក្នុងការប្រកួតជើងទីពីរ បន្ទាប់ពីការប្រកួតដែលបានបន្សល់ទុកនូវអនាគតរបស់គាត់ដ៏ស្រពិចស្រពិល ខណៈពេលដែលកីឡាករ Jude Bellingham មានភាពអន់ចិត្តលើការលេងរបស់ក្រុមខ្លួន។ រូបគេ​បាន​កត់​សម្គាល់​ថា ប្រសិន​បើ​មាន​កន្លែង​មួយ​ដែល​ការ​វិល​ត្រលប់​បែប​នេះ​អាច​ទៅ​រួច​នោះ គឺ​កីឡដ្ឋាន Santiago Bernabeu។  ចំណែកខ្សែប្រយុទ្ធ Kylian Mbappe ប្រហែលជាមានឱកាសល្អបំផុតសម្រាប់ការប្រកួតសម្រាប់ក្រុម Los Blancos ហើយគាត់បានចូលផុសក្នុង Instagram បន្ទាប់ពីការប្រកួតជាមួយនឹងការសរសេរដ៏សាមញ្ញមួយពីរឿងរបស់គាត់ថា “អ្នកត្រូវតែជឿរហូតដល់ទីបញ្ចប់” ។

នៅពេលគាត់ចាកចេញពី Emirates ខ្សែប្រយុទ្អ Mbappe ក៏ត្រូវបានអ្នកកាសែតសួរថាតើការវាយបកយកឈ្នះត្រលប់មកវិញជាប្រវត្តិសាស្ត្រអាចទៅរួច ឬយ៉ាងណា។ ជាមួយនឹងរូបរាងដ៏ច្របូកច្របល់គាត់បានឆ្លើយថា “ពិតណាស់” គាត់បានឆ្លើយតបទៅ El Chiringuito។ ខ្សែការពារស្លាបស្ដាំ Lucas Vazquez និង Raul Asencio ក៏បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការប្រកួត ហើយពួកគេក៏បានផ្ញើសារផងដែរដោយបញ្ជាក់ថាការត្រលប់មកវិញគឺអាចធ្វើទៅបានទាំងស្រុង។

ទីបំផុត Mbappe ហាក់បីដូចជាគាត់កំពុងត្រៀមលក្ខណៈដើម្បីដោះសោទេពកោសល្យរបស់គាត់ជាមួយ Manchester City ក្នុងវគ្គ Play-off ដោយរកបាន hat-trick ដ៏អស្ចារ្យនៅ Santiago Bernabeu ។ ខណៈពេលដែលគាត់ត្រូវបានគេប្រកែកថាជាកីឡាករប្រយុទ្ធដ៏ល្អបំផុតរបស់ Real Madrid ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះគាត់បានត្រលប់មកវិញនៅក្នុងការរិះគន់ប្រឆាំងនឹង Atletico Madrid ខណៈដែល Los Blancos បានផ្តួលគូប្រជែងរួមទីក្រុងរបស់ពួកគេដោយការស៊ុតបាល់ប៉េណាល់ទី ។ ក្រសែភ្នែកអ្នកគាំទ្រ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយទាំងអស់នឹងត្រលប់មករក Mbappe សារជាថ្មីដើម្បីដឹកនាំការប៉ុនប៉ងការវាយបកត្រលប់មកវិញទល់នឹង Arsenal នៅសប្តាហ៍ក្រោយ ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជាមិនងាយស្រួលប៉ុន្មានទេក្នុងការវាយបកគ្រាប់បាល់ដល់ទៅបីគ្រាប់នោះ ៕

ប្រភព បរទេស

  • Mbappe ជឿជាក់ថាក្រុមរបស់ពួកគេនឹងវាយបកយកឈ្នះ Arsenal វិញបានយ៉ាងពិតប្រាកដ