Gareth Bale រកបាន២គ្រាប់ ជួយក្រុម Real Madrid យកឈ្នះលើក្រុម Liverpool ៣-១ លើកពាន UEFA Champions League ៣ឆ្នាំជាប់គ្នា។
Bale ដែលអង្គុយកៅអីនៅតង់ទី១នោះ បានដូរចូលលេងនៅតង់ទី២ ដើម្បីជាយុទ្ធសាស្ត្របំបែកតំបន់ការពារ Liverpool ។ ជាក់ស្ដែង ទម្រង់លេងនៃការដូរចូលនេះពិតជាជោគជ័យមែន ដោយអាចធ្វើឱ្យរូបគេរកបាន២គ្រាប់ ទទួលជ័យជម្នះលើក្រុមហង្សក្រហមអង់គ្លេសតែម្ដង។ ១គ្រាប់ជាបាល់ទាត់បកក្រោយយ៉ាងស្អាត និង១គ្រាប់ទៀតជាការស៊ុតពីចម្ងាយ ដែលធ្វើឱ្យអ្នកចាំទីចាប់មិនជាប់នោះទេ ព្រោះវាលឿនខ្លាំងពេក។
ជ័យជម្នះនេះ បានធ្វើឱ្យ Real Madrid ជាក្រុមដំបូងគេអាចឈ្នះពាននេះបាន៣ដងជាប់គ្នា ហើយសរុបជារួមទៅបាន១៣ពានរង្វាន់ហើយ លើសក្រុមណាទាំងអស់នៅលើលោក៕ប្រភព៖ DailyMail