ខ្សែបម្រើប្រយុទ្ធ Raheem Sterling បានប្រាប់ទៅប៉ូលិសថា ក្រុមអ្នកគាំទ្រ Chelsea បាននិយាយមើលងាយរូបគេ អំឡុងការប្រកួតនៅ Stamford Brigde កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ប៉ូលិសហៅកីឡាករ Man City ខាងលើទៅសួរនាំ ក្រោយពីមានការប៉ះទង្គិចគ្នាបន្តិចបន្តួចកើតឡើង ក្នុងការប្រកួតដែល Chelsea ឈ្នះ Man City ២-០។ ក្រុមអ្នកគាំទ្រ Chelsea បានស្រែកទៅកាន់ Sterling ក្នុងការប្រកួតនោះ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ គេសង្ស័យថាអាចនឹងការប៉ះពាក្យសម្ដីគ្នា ទើបបណ្ដាលឱ្យអ្នកគាំទ្រខឹងខ្លាំង យ៉ាងនេះ។
ប្រាប់ទៅប៉ូលិស កីឡាករ Sterling បានបញ្ជាក់ថាអ្នកគាំទ្របានស្រែកមើលងាយរូបគេ ប៉ុន្តែខ្លួនមិនបានឆ្លើយតបអ្វីវិញទេ។ ដោយគ្រាន់តែសើចដាក់វិញ ប៉ុណ្ណោះ ព្រោះមិនចង់មានរឿងវែងឆ្ងាយ។ ស្របពេលដែល Rio Ferdinand ដែលជាអតីតកីឡាករ Man Utd វិញបានមើលងាយនិងនិយាយដែរថាការរើសអើងដូច្នេះមិនសមកើតមានឡើយសម្រាប់ក្លឹបនិងអ្នកគាំទ្រនៅអង់គ្លេស៕ប្រភពDailyMail