គ្រូបង្វឹកក្រុម PSG លោក Luis Enrique បានព្រមានក្រុម Liverpool ថាក្រុមរបស់គាត់នឹងបង្កគ្រោះថ្នាក់នៅ Anfield ។

អ្នកចាត់ការក្លឹបយក្ស Ligue 1 មានការស្រងាកចិត្ត បន្ទាប់ពី Harvey Elliott រកគ្រាប់បាល់យកឈ្នះនៅនាទីទី ៨៧ ដែលបានធ្វើឱ្យក្រុមហង្សក្រហមនាំមុខការប្រកួត Champions League ក្នុងវគ្គ ១៦ក្រុមចុងក្រោយនេះជើងទីមួយ។ PSG បានជួបអ្នកចាំទី Alisson Becker របស់ក្រុមហង្សក្រហម ក្នុងទម្រង់លេងដល់ល្អបំផុតរបស់គាត់ ខណៈដែលគាត់បានជួយសង្គ្រោះបាល់ ៩លើក ដើម្បីបដិសេធគ្រាប់បាល់របស់ពួកគេ។
ឥឡូវនេះក្រុមរបស់បារាំងត្រូវតែធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield នៅសប្តាហ៍ក្រោយសម្រាប់អ្វីដែលត្រូវបានកំណត់ថាជាសមរភូមិប្រយុទ្ធក្នុងជើងទីពីរ។ ដោយគ្រូបង្វឹក Enrique បាននិយាយថា៖
“យើងគ្មានអ្វីគួរឱ្យចាញ់សោះ នេះហើយវាធ្វើឱ្យយើងមានគ្រោះថ្នាក់”។

ជាការបពិត PSG អាចនឹងរកបានគ្រាប់បាល់ដល់ទៅ ៣ ឬ ៤គ្រាប់ នៅតង់ទីមួយ ខណៈដែល Alisson បន្តបដិសេធការស៊ុតរបស់ Ousmane Dembele, Bradley Barcola និង Khvicha Kvaratskhelia បន្ទាប់ពីសម្រាក។ ក្រុមដែលកំពូលតារាងនៅ Ligue 1 ដោយលេងបាន ២២ ប្រកួតមិនដែលចាញ់ និងស៊ុតបញ្ចូលទីបាន ៤០គ្រាប់ក្នុង ១០ ប្រកួតចុងក្រោយរបស់ពួកគេ។ លោក Enrique បានបន្ថែមថា៖
“វាពិបាកក្នុងការគិតអំពីការប្រកួតក្នុងវិធីវិជ្ជមាន។ យើងសមនឹងទទួលបានជ័យជំនះ។ កីឡាករល្អបំផុតរបស់ Liverpool គឺជាអ្នកចាំទីរបស់ពួកគេ។ បាល់ទាត់គឺអយុត្តិធម៌ពេកហើយ។ យើងមិនមានអ្វីចាញ់ទេ ហើយយើងត្រៀមខ្លួនសម្រាប់ Liverpool។ ពិតណាស់ យើងនឹងធ្វើវា”។

Alisson បានសាទរការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់គាត់ថាជាការសម្តែងដ៏ល្អក្នុងជីវិតរបស់គាត់។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថា៖
“វាប្រហែលជាការបង្ហាញទម្រង់លេងដ៏ល្អក្នុងជីវិតរបស់ខ្ញុំ។ គ្រូបង្វឹកបានប្រាប់យើងពីការលំបាកក្នុងការលេងជាមួយ PSG តើពួកគេល្អប៉ុណ្ណាជាមួយនឹងបាល់ ហើយថាយើងត្រូវតែត្រៀមខ្លួនដើម្បីបញ្ហាទាំងនោះ។ យើងបានដឹងពីអ្វីដែលកំពុងមក។
“ការខិតខំប្រឹងប្រែងទាំងអស់ដែលក្រុមការងារបានដាក់ធ្វើឱ្យការងាររបស់ខ្ញុំកាន់តែងាយស្រួល។ បន្ទាប់មកនៅចុងបញ្ចប់ Harvey Elliott ចូលមក ដោយរកគ្រាប់បាល់ វាគឺជារឿងដ៏អស្ចារ្យមួយសម្រាប់ពួកយើង។ វាគឺជាយប់ដ៏អស្ចារ្យមួយ” ៕

ប្រភព បរទេស
