ខ្សែប្រយុទ្ធ Salah របស់ក្រុម Liverpool បានរងរបួសស្មា អំឡុងពេលប្រជែងយកបាល់ជាមួយខ្សែការពារ Sergio Ramos ក្នុងការប្រកួតយប់មិញនេះ។
ក្រោយពីរងរបួសរូបគេអាចចូលលេងបានតែបន្ដិចប៉ុណ្ណោះ ក៏ត្រូវប្ដូរចេញតែម្ដង ដោយសារតែរបួសខ្លាំង មិនអាចលេងបន្ដបាន។ ទាក់ទងទៅនឹងរបួសនេះដែរ មានអ្នកគាំទ្រជាច្រើនរបស់ក្រុម Liverpool គិតថាខ្សែការពាររបស់ Real Madrid ចង់ធ្វើស៊ីកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅអង់គ្លេសនេះតែម្ដង ទើបបានជាធ្វើឱ្យរូបគេរបួសយ៉ាងនេះ។
ក្រោយពីរងរបួសនេះ គេនៅមិនទាន់អាចបញ្ជាក់បានច្បាស់នោះទេ ប៉ុន្តែមានមតិជាច្រើនគិតថាវាអាចនឹងធ្ងន់ធ្ងរ ហើយធ្វើឱ្យ Salah មិនអាចទៅលេងនៅ World Cup នាប្រទេសរុស្ស៊ីបានឡើយ ហើយបើបានក៏ត្រូវអវត្តមានប៉ុន្មានប្រកួតដំបូងសិនដែរ៕ប្រភព៖ DailyMail