Bale ​រក​គ្រាប់​ដំបូង​ក្នុង​១០​ប្រកួត​ចុង​ក្រោយ ​ឱ្យ Real Madrid ​បាន​៣​ពិន្ទុ​បន្ថែម

ខ្សែ​ប្រយុទ្ធ ​Gareth Bale ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ Huesca ​ក្នុង​ជ័យជម្នះ ១-០ កាល​ពី​យប់មិញ​នេះ។

Bale ​ខកខាន​រក​គ្រាប់​បាល់​ក្នុង​លីគ​១០​ប្រកួត​មក​ហើយ ខណៈ​ដែល​១​គ្រាប់​យប់មិញ​នេះ ​គឺ​ជា​គ្រាប់​បាល់​ដំបូង​របស់​គេ​ដែរ។ មួយ​វិញ​ទៀត ​ការ​បាន​៣​ពិន្ទុ​នេះ ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង La Liga ​ផង​ដែរ ​ហើយ​គំលាត​ជាមួយ​ក្រុម​កំពូល​តារាង La Liga ​នោះ ​ត្រឹម​តែ​៥​ពិន្ទុ​ប៉ុណ្ណោះ។

ការ​ប្រកួត​បន្ទាប់​របស់​ក្រុម Real Madrid ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ​ដោយ​ប៉ះ​ជាមួយ​ក្រុម CSKA Moscow ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។ ខណៈ​ដែល​ប៉ះ​ក្រុម​រុស្ស៊ី​នេះ គឺ​គ្រាន់​តែ​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ព្រោះ​ពួកគេ​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ជា​ស្រេច​ទៅ​ហើយ៕ប្រភពDailyMail

  • Bale ​រក​គ្រាប់​ដំបូង​ក្នុង​១០​ប្រកួត​ចុង​ក្រោយ ​ឱ្យ Real Madrid ​បាន​៣​ពិន្ទុ​បន្ថែម