River Plate ​លើក​ពាន Libertadores ​ក្រោយ​ឈ្នះ Boca ​៣-១

​ក្រុម River Plate ​បាន​លើក​ពាន​រង្វាន់ Libertadores ​បាន​សម្រេច ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Boca Junior ​ក្នុង​លទ្ធផល ៣-១ ​នៅ​ជើង​ទី​២ ទឹក​ដី​អេស្ប៉ាញ។

ការ​ប្រកួត​នៅ​ជើង​ទី​២ ​នៅ​ទឹក​ដី Bernabue ​ក្រុម​ទាំង​ពីរ​លេង ដោយ​មិន​ខ្លាច​អ្នក​គាំទ្រ​សង​ខាង​ឡើយ ព្រោះ​ថា​វា​ជា​ដី​កណ្ដាល។ យ៉ាងណាមិញ ​ការ​ប្រកួត​នេះ Boca ​ឯ​ណោះ​ទេ ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​នៅ​នាទី ៤៤ ​ដោយ​កីឡាករ Benedetto ​។ យ៉ាងណាមិញ ​ការ​នាំ​មុខ​នេះ​មិន​អាច​រក្សា​ដល់​ចប់​ការ​ប្រកួត​ទេ ​ពោល​គឺ​ត្រឹម​នាទី​៦៨ ​Pratto ​អាច​រក​បាន​១​គ្រាប់​វិញ​ឱ្យ River Plate ​តាម​បាន​ស្មើ​។ លទ្ធផល ១-១ ​នេះ​រក្សា​ដល់​ចប់​ការ​ប្រកួត។

នៅ​ម៉ោង​បន្ថែម​១៥​នាទី​​ពីរ​ដង ​នេះ​ហើយ ទើប​ជា​ការ​កាត់​សេចក្ដី​រក​អ្នក​ចាញ់ ឈ្នះ។ Quinter ​របស់​ក្រុម River Plate ​អាច​ទម្លាញ់​សំណាញ់ទី​របស់​ក្រុម Boca ​បាន​នៅ​នាទី​១០៩ ​ធ្វើ​ការ​នាំ​មុខ រហូត​ដល់​នាទី​១២០+២ ​ទើប Martinez ​អាច​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ទៀត ដែល​ជា​គ្រាប់​បាល់​ទី​៣​នៃ​ការ​ប្រកួត។ លទ្ធផល ៣-១ ​នេះ បាន​ធ្វើ​ឱ្យ River Plate ​គ្រង​ជើង​ឯក Libertadores ​ដែល​ជា​ពាន​រង្វាន់​ធំ​ប្រចាំ​តំបន់​អាមេរិក​ខាង​ត្បូង​ហើយ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT