លីគកំពូលថៃ ប្រកួតបញ្ចប់ជុំទីមួយ យប់នេះទាំង ៩គូ

ក្រោយចាប់ផ្តើមយ៉ាងរលូនតាមកម្មវិធីប្រកួតដែលរៀបចំដោយគណៈកម្មាការរៀបចំការប្រកួតថៃលីគ ពេលនេះឈានដល់សប្តាហ៍ទី ១៧ ដែលជាសប្តាហ៍បញ្ចប់ជុំទីមួយហើយ ដោយក្រុមទាំង ១៨ នឹងតទល់គ្នាក្នុងថ្ងៃសៅរ៍នេះទាំង ៩គូ ។

កាលវិភាគប្រកួតប្រចាំសប្តាហ៍៖

សូមរំលឹកថា ត្រឹមសប្តាហ៍ទី ១៧នេះ Buriram United ក្នុងនាមជាក្រុមការពារតំណែងជើងឯក កំពុងឈរកំពូលតារាងតាមពីក្រោយដោយ Bangkok United ដែលដាច់ត្រឹម ២ពិន្ទុប៉ុណ្ណោះ ។

គ្រាដែល ក្រុមនៅតំបន់គ្រោះថ្នាក់ចំនួន ៥ នឹងត្រូវកាត់ឲ្យធ្លាក់ទៅលេងនៅលីគទីពីរ តាមលក្ខនិ្តកៈថ្មី ដែលតម្រូវឲ្យចាប់ពីរដូវកាល ២០១៩តទៅ មានសមាសភាពត្រឹមតែ ១៦ក្រុមចូលរួម ។ មានន័យថា ៣ក្រុមដែលឈរកំពូលតារាងនៃលីគលំដាប់ទីពីរ នឹងត្រូវឡើងមកបង្គ្រប់ក្រុមនៅលីគកំពូលទាំង ១៣ ដែលនៅសល់ ។

សព្វថ្ងៃ ក្រុមដែលទើបឡើងពីលីគទីពីរ Air Force Central គឺជាក្រុមតែមួយគត់នៅតំបន់បាតតារាងដែលគេរំពឹងថានឹងទទួលបានកៅអីត្រឡប់ទៅលីគខាងក្រោមវិញដោយស្វ័យប្រវត្តិ ពោលគឺក្រោយពីរកជ័យជម្នះបានតែ ១លើកប៉ុណ្ណោះ និងគម្លាតពិន្ទុដាច់ឆ្ងាយពីក្រុមលើតំបន់គ្រោះថ្នាក់ Police Tero ដល់ទៅ ១៥ពិន្ទុ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT