Jhon Duran លាមិត្តរួមក្រុម ខណៈដែល Arsenal គ្រោងដេញថ្លៃ Watkins ជាលើកទីពីរ

ខ្សែប្រយុទ្ធ Jhon Duran របស់ក្លឹប Aston Villa បានលាដល់មិត្តរួមក្រុម និងបុគ្គលិកក្លឹប ដោយកីឡាករវ័យ ២១ឆ្នាំ រូបនេះគ្រោងនឹងបញ្ចប់ការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

Duran ត្រៀមទទួលការពិនិត្យសុខភាពជាមួយ Al-Nassr មុនពេលការផ្លាស់ប្តូរជាមួយទំហំទឹកប្រាក់ដ៏ធំមួយដែលមានតម្លៃ ៧៧លានអឺរ៉ូ (៦៤.៥លានផោន) បូករួមទាំងកម្មវិធីបន្ថែមដែលអាចបំផ្លាញក្តីសង្ឃឹមរបស់ Arsenal ក្នុងការចុះហត្ថលេខាលើ Ollie Watkins។ Duran ត្រូវ​បាន​ក្លឹបទុក​ចោល​នៅ​កៅអី​បម្រុង ខណៈដែល Aston Villa បាន​យក​ឈ្នះ Celtic ៤-២ ដើម្បី​ឡៀង​ទៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ​ក្នុងបានរង្វាន់ Champions League។

TNT Sports រាយការណ៍ថា ខ្សែប្រយុទ្ធដែលអាចត្រូវបានគេមើលឃើញថាបានប្រគល់អំណោយដល់មិត្តរួមក្រុម និងបុគ្គលិកនៅក្នុងបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់បន្ទាប់ពីការប្រកួត ដោយបង្ហាញថាការចាកចេញរបស់គាត់គឺជិតមកដល់ហើយ។ នៅពេលដែលត្រូវបានសាកសួរពីអនាគតរបស់ Duran និង Watkins អ្នកចាត់ការក្លឹប Aston Villa លោក Unai Emery បាននិយាយថា៖

“ខ្ញុំមិនដឹងថាតើ Jhon Duran នឹងចាកចេញឬយ៉ាងណានោះទេ។ ប៉ុន្តែប្រសិនបើគាត់នៅ វាជាដំណឹងល្អសម្រាប់ពួកយើង ហើយបើគាត់នឹងចាកចេញ នោះយើងទទួលបានទំហំទឹកប្រាក់ដ៏ល្អ សម្រាប់ក្លឹប កីឡាករ និងក្រុមទាំមូល។ ខ្ញុំមិនដឹងថាគាត់នឹងចាកចេញឬអត់នោះទេ។ Watkins គឺជាខ្សែប្រយុទ្ធរបស់យើង ” ។

Aston Villa នៅតែប្តេជ្ញាចិត្តរក្សា Watkins ក្នុងខែនេះ ប៉ុន្តែ Arsenal ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជូនកាន់តែប្រសើរឡើងបន្ទាប់ពីការដេញថ្លៃ ៦០លានផោនដំបូងរបស់ពួកគេត្រូវបានច្រានចោល។ Arsenal គឺជាអ្នកពេញចិត្តរយៈពេលវែងរបស់កីឡាករអន្តរជាតិអង់គ្លេស ដោយអ្នកចាត់ការ Mikel Arteta ជាអ្នកគាំទ្រនូវ ការងារ ល្បឿន និងភាពច្នៃប្រឌិតរបស់គាត់។
ពេលវេលាមិនស្ថិតនៅលើក្រុមរបស់ Arsenal ជាមួយនឹងទីផ្សារដោះដូរកីឡាករខែមករានឹងបិទក្នុងរយៈពេលតិចជាងមួយសប្តាហ៍នោះទេ។ Arteta បាននិយាយនៅពេលគេសួរពី Watkins មុនពេល Arsenal ឈ្នះ Girona ២-១ ថា៖

“ខ្ញុំមិនអាចនិយាយអំពីរឿងនោះបានទេ។​ ទំនុកចិត្តរបស់ខ្ញុំគឺថា យើងមានក្លឹបដ៏អស្ចារ្យមួយដែលមានមនុស្សធ្វើការដើម្បីព្យាយាមតស៊ូ និងកែលម្អស្ថានភាព ដែលកំពុងពិបាក” ។

Arteta ធ្លាប់បានបើកចំហរពីបំណងចង់ពង្រឹងខ្សែរប្រយុទ្ធរបស់ខ្លួន ជាពិសេសបន្ទាប់ពី Bukayo Saka និង Gabriel Jesus បានរងរបួសធ្ងន់ធ្ងរ។ Arteta បាននិយាយកាលពីសប្តាហ៍មុនថា ៖

“គំនិតរបស់ខ្ញុំគឺច្បាស់ណាស់។ យើងបានបាត់បង់កីឡាករសំខាន់ពីរនាក់នៅក្នុងពេលតែមួយ Bukayo Saka និង Gabriel Jesus ដូច្នេះយើងខ្វះគ្រាប់បាល់ កីឡាករ និងជម្រើសនៅក្នុងតំបន់ជួរមុខ ហើយនេះវាច្បាស់ណាស់” ។
“ប្រសិនបើយើងអាចទទួលបានកីឡាករត្រឹមត្រូវ នោះគឺជាអ្វីដែលយើងកំពុងសម្លឹងមើលយ៉ាងសកម្ម ប៉ុន្តែមិនសំដៅលើកីឡាករណាក៏ដោយនោះទេ។

“យើងត្រូវការនរណាម្នាក់ដែលធ្វើឱ្យយើងកាន់តែប្រសើរឡើង និងធ្វើឱ្យមានផលប៉ះពាល់ដល់ក្រុម វាច្បាស់ណាស់ថាសម្រាប់រយៈពេលដែលយើងបាត់បង់ពួកគេតាមឧត្ដមគតិរៀងៗខ្លួន យើងត្រូវការជំនួយខ្លះ ព្រោះយើងមានកីឡាករតិច ហើយយើងកាន់តែតិចទៅៗ។ ក្រុមការងារនៅតែដោះស្រាយជាមួយនឹងរឿងនោះ ប៉ុន្តែពួកយើងត្រូវតែធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ក្លឹប”។

Arsenal ក៏ចាប់អារម្មណ៍លើកីឡាករ Mathys Tel របស់ Bayern Munich ដែលចង់ផ្លាស់ប្តូរក្នុងខែនេះ ដើម្បីស្វែងរកពេលវេលាប្រកួតបន្ថែមទៀតផងដែរ។  ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានការប្រកួតប្រជែងសម្រាប់ក្មេងជំទង់រូបនេះ ជាមួយនឹងគូប្រជែងក្នុង Premier League គឺ Chelsea Man United និង Tottenham Hotspurs ៕

ប្រភព បរទេស

  • Jhon Duran លាមិត្តរួមក្រុម ខណៈដែល Arsenal គ្រោងដេញថ្លៃ Watkins ជាលើកទីពីរ