ខ្សែប្រយុទ្ធក្រុម Sporting Lisbon វ័យ ២៦ឆ្នាំ តែងតែទាក់ទាញចំណាប់អារម្មណ៍ពីអតីតគ្រូបង្វឹករបស់គាត់គឺ Ruben Amorim បន្ទាប់ពីគាត់ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹប Man United កាលពីខែវិច្ឆិកា។ ប៉ុន្តែការផ្លាស់ប្តូរសម្រាប់តារាបាល់ទាត់ស៊ុយអែតរូបនេះ ត្រូវធ្វើឡើងសម្រាប់រដូវក្តៅមិនមែនឥឡូវនេះទេ។
ផែនការទាំងនោះត្រូវបានផ្លាស់ប្តូរ។ កាសែត The Star បាននិយាយថា ៖ Amorim បានប្រាប់អ្នកមានឥទ្ធិពលរបស់ Man United ថាពួកគេត្រូវការចុះហត្ថលេខាលើ Gyokeres ឥឡូវនេះ ដើម្បីការប្រកួតប្រជែងរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League ដែលកំពុងត្រដាបត្រដួសជិតតំបន់ដែលត្រូវគេកាត់ចោល។
ក្លឹប Manchester United បច្ចុប្បន្នកំណុងឈរនៅលេខរៀងទី១៤ ក្នុងតារាងបន្ទាប់ពីចាញ់ការប្រកួតលីក ៣លើកចុងក្រោយរបស់ពួកគេ។ ប៉ុន្តែទោះបីជាពួកគេអាចស្វែងរកសាច់ប្រាក់ដែលពួកគេត្រូវការដើម្បីជំរុញលក្ខខណ្ឌក្នុងការផ្ទេរ ៨០លានផោន សម្រាប់ Gyokeres ក៏ដោយ វានៅតែត្រូវមើលថាតើគាត់នឹងចង់ធ្វើការផ្លាស់ប្តូរនេះដែរឬទេ។
អតីតកីឡាករក្លឹប Coventry City បានរីកចម្រើនដោយបានក្លាយជាខ្សែប្រយុទ្ធដែលចង់បានបំផុតរបស់អឺរ៉ុបចាប់តាំងពីបានផ្ទេរពី Championship ។
ខែមករាគឺជាពេលវេលាដ៏លំបាកដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងការទាញយកកីឡាករ ដូច្នេះវាពិតជាផ្តល់ឱ្យថា Gyokeres នឹងមានជម្រើសបន្ថែមទៀតលើការផ្លាស់ប្តូរបន្ទាប់របស់គាត់នៅរដូវក្តៅ។ ហើយជាមួយនឹងក្លឹប Man United បច្ចុប្បន្នមើលទៅហាក់ដូចជាមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់លេងពានទ្វីបអឺរ៉ុបទាល់តែសោះ Gyokeres អាចនឹងបោះបង់ ពានអឺរ៉ុបនៅរដូវកាលក្រោយ ប្រសិនបើគាត់ជ្រើសរើសចាកចេញពី Sporting ក្នុងខែមករា។
ដល់ទីបញ្ចប់នេះ ជំហររបស់គាត់ក្នុងការចាកចេញពី Sporting ពាក់កណ្តាលរដូវកាលនាពេលនេះគឺស្ថិតក្នុងភាពមិនច្បាស់លាស់។ ខណៈដែល Sporting បានចែកផ្លូវជាមួយនឹងអ្នកស្នងតំណែងរបស់ Amorim គឺលោក Joao Pereira ពួកគេនៅតែជាក្រុមកំពូលលីគព័រទុយហ្គាល់ និងនៅលើផ្លូវឆ្ពោះទៅកាន់ក្របខ័ណ្ឌ Champions League ៕
ប្រភព បរទេស