លោក Ernesto Valverde គ្រូបង្វឹក្រុម FC Barcelona នៅតែជឿជាក់និងមើលឃើញថា Lionel Messi នៅតែជាកីឡាករល្អបំផុតលើលោកនេះ គ្មាននរណាម្នាក់មកជំនួសបានឡើយ។Messi រកគ្រាប់បាល់និងទាត់ហ្វ្រីឃីកបញ្ចូលទីយ៉ាងស្អាតក្នុងការប្រកួតដែលក្រុមអ្នកមានបុណ្យយកឈ្នះលើក្រុម Espanyol ៤-។
ជាមួយគ្រាប់បាល់ដ៏អស្ចារ្យនេះដែរ លោក Valverde ដែលជាអ្នកចាត់ការក្រុម Barcelona ផ្ទាល់បានបញ្ជាក់ថាគ្មាននរណាម្នាក់អាចធ្វើបានដូច Messi ទេ នាពេលនេះ។រូបគេជាកីឡាករម្នាក់ដែលមានកម្រិតលេងល្អជានិច្ច មិនថាបច្ចុប្បន្នអាយុច្រើនហើយក៏ដោយ។“អ្វីដែលខ្ញុំអាចនិយាយពីគាត់? គឺគាត់អាចចាក់សោរ គ្រប់ការប្រកួតទាំងអស់។
មានគាត់នៅជាមួយយើងគឺពិតជាសំណាងធំបំផុតហើយយើងប្រហែលជានឹងគ្មានឱកាសបានឃើញកីឡាករណាធ្វើបានល្អដូចគាត់ទៀតនោះទេទៅថ្ងៃមុខ”។ សម្ដីរបស់អ្នកចាត់ការខាងលើ៕
ប្រភព៖ DailyMail