Sarri ​ថា​ក្រុម Chelsea ​ឈ្នះ Man City ​គ្រាន់​ជា​សំណាង​ប៉ុណ្ណោះ

លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​គិត​ថា​ជ័យជម្នះ​លើ​ក្រុម Manchester City ​២-០ ​នៅ​យប់មិញ​នេះ គ្រាន់​តែ​ជា​សំណាង​មួយ​ប៉ុណ្ណោះ។Chelsea ​បាន​បញ្ចប់​ភាព​មិន​ចាញ់​របស់​ក្រុម Man City ​បាន​ហើយ​កាល​ពី​យប់មិញ​នេះ ដោយ​រក​បាន​២​គ្រាប់ ​ក្នុង​នោះ N’Golo Kante និង David Luiz គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី។ ត្បិត​តែ​ឈ្នះ​ក្រុម​ខ្លាំង​កំពូល​តារាង​មែន ប៉ុន្តែ​លោក Sarri ​ដែល​ជា​អ្នក​ចាត់ការ​បាន​បញ្ជាក់​ថា​នេះ​គ្រាន់​តែ​ជា​សំណាង​មួយ​ប៉ុណ្ណោះ​ដែល​ក្រុម​ធ្វើ​បាន​ល្អ ​ហើយ​ទទួល​បាន​លទ្ធផល​៣​ពិន្ទុ។

មួយ​វិញ​ទៀត ​ត្បិត​តែ​យក​បាន​៣​ពិន្ទុ​នេះ មែន​ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​បញ្ឈប់​ក្រុម Man City ​ក្នុង​ការ​ឈ្នះ​ជើង​ឯក​នា​រដូវ​កាល​នេះ។សូម​បញ្ជាក់​ថា​បរាជ័យ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Man City ​ធ្លាក់​ចេញ​ពី​កំពូល​តារាង​ទៅ​ហើយ ​ដោយ​ឡើង​ជំនួស​វិញ​ពី​ក្រុម Liverpool ​ដែល​បាន​យក​ឈ្នះ​លើ​ក្រុម​ AFC Bournemouth ​ក្នុង​លទ្ធផល ៤-០៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT