ក្តីបារម្ភដ៏ធំបំផុតរបស់ Real Madrid មិនមែន Ancelotti ឬ Mbappe នោះទេ

អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti គ្រោងនឹងជួបជាមួយប្រធាន Florentino Perez ដើម្បីពិភាក្សាអំពីស្ថានភាពរបស់ក្រុម បន្ទាប់ពីបរាជ័យយ៉ាងលំបាកក្រោមស្នាដៃក្រុម Liverpool ។  ទោះជាយ៉ាងណាក៏ដោយ Ancelotti មិនមែនជាកង្វល់ចម្បងរបស់ពួកគេនាពេលបច្ចុប្បន្ននេះទេ។

ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ និង​ក្រុម​ផងនោះ វា​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​ដែល​លោក Ancelotti ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រិះ​គន់ ដែល​រឿងមួយ​ចំនួន​មិន​សម​នឹង​ទទួល​បាន​ការ​សង្ស័យ​នោះ​ទេ។  ដូចគ្នាដែរ ក្នុងនាមជាតារាឆ្នើមរបស់ពួកគេ ក៏ទទួលការរិគន់ដូចគ្នាចំពោះ Kylian Mbappe ដែលកំពុងព្យាយាមបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់គាត់ក្នុងដំណាក់កាលដំបូងក្នុងអាជីព Real Madrid របស់គាត់។ ទោះយ៉ាងណាក៏ដោយកាសែត Cadena SER បានពន្យល់ថា Los Blancos មានការព្រួយបារម្ភបំផុតចំពោះកម្រិតកាយសម្បទាបច្ចុប្បន្ន និងកំណត់ត្រារបួសរបស់ពួកគេ។

ក្លឹបបានមើលឃើញពាក់កណ្តាលក្នុងក្រុមរបស់ពួកគេចាប់ផ្ដើមមានរបួសក្នុងចន្លោះពេលត្រឹមតែ ២០ប្រកួតប៉ុណ្ណោះ ហើយជាមធ្យមគឺរបួស(ជិត)ម្នាក់ក្នុងមួយប្រកួតនាពេលបច្ចុប្បន្ន។ គ្រូបង្វឹកផ្នែកកាយសម្បទាលោក Antonio Pintus ត្រូវបានគេសរសើរកាលពីមុន ប៉ុន្តែកាលពីខែមុន ការព្រួយបារម្ភដំបូងពីបន្ទប់ស្លៀកពាក់អំពីវិធីសាស្រ្តរបស់គាត់បានឈានដល់សារព័ត៌មាន ហើយឥឡូវនេះវាហាក់ដូចជាពួកគេបានទៅដល់បន្ទប់ប្រជុំហើយ។

ជាមួយនឹងក្រុមនៅសល់តិចតួចមួយ Ancelotti នឹងត្រូវបានដោះស្រាយយ៉ាងលំបាក។ ពួកគេនឹងគ្មានវត្តមាន Dani Carvajal, David Alaba ឬ Eder Militao នៅខាងក្រោម ដោយមាន Eduardo Camavinga, Aurelien Tchouameni និង Rodrygo ចូលមកវិញ បន្ទាប់ពីជាសះស្បើយ ហើយឥឡូវនេះ Vinicius ក៏ត្រូវរងរបួសម្ដង ដែលវាពិបាកនឹងស្រមៃមើលថាអ្នកចាត់ការរូបនេះ អាចដោះស្រាយស្ថាការណ៍នេះបានឬយ៉ាងណា។ កីឡករទាំងអស់របស់ Real Madrid ហាក់មានទម្រង់លេងគួរឱ្យចាប់អារម្មណ៍ មុនពេលមានវិបត្តិរបួស តែពេលនេះពួកគេចាប់ផ្ដើមមានបញ្ហាហើយ។

ប្រភព បរទេស

  • ក្តីបារម្ភដ៏ធំបំផុតរបស់ Real Madrid មិនមែន Ancelotti ឬ Mbappe នោះទេ