ការចាប់ផ្តើមដ៏ខកចិត្តរបស់ Real Madrid ក្នុងការការពារតំណែងជើងឯកក្របខ័ណ្ឌ Champions League របស់ពួកគេបានបន្តកាលពីថ្ងៃពុធ ខណៈដែលពួកគេចាញ់ក្រុម Liverpool ២-០ នៅកីឡដ្ឋាន Anfield ។ ក្រុមរបស់លោក Carlo Ancelotti ហាក់ខកចិត្តបំផុតដោយបានត្រឹមចំណាត់ថ្នាក់លេខ ២៤ក្នុងតារាង UEFA Champhions Leagues ទម្រង់បែបថ្មី បន្ទាប់ពីឆ្លងកាត់បាន ៥សប្ដាហ៍ ខណៈដែលក្រុមកំពូលតារាងនៅ Premier League បានបន្តការចាប់ផ្តើមដ៏អស្ចារ្យរបស់ពួកគេក្នុងយុទ្ធនាការ ២០២៤-២៥ ។
Jude Bellingham បាននិយាយនៅលើការប្រកួតនេះទៅកាន់ TNT Sports (តាមរយៈ MD) ហើយគាត់បានសារភាពថាគាត់និងមិត្តរួមក្រុម Real Madrid របស់គាត់គឺមិនទាន់ល្អគ្រប់គ្រាន់ ជាពិសេសការលេងតទាល់នឹងក្រុមដែលមានគុណភាពដូចជា Liverpool ថា៖
“យើងមិនបានគ្រប់គ្រងការប្រកួតនោះទេ យើងមិនបានបង្កើនពេលវេលាដែលយើងមានបាល់នោះទេ យើងបានបាត់បង់បាល់យ៉ាងច្រើន។ ពួកគេបានបិទយើងនៅក្នុងតំណែងដែលយើងមិនអាចធ្វើបានកាលពីឆ្នាំមុន។ វាជាលទ្ធផលអាក្រក់ទល់នឹង”ក្រុមល្អបំផុតនៅអឺរ៉ុប” ប៉ុន្តែវាមិនមែនជាការអាម៉ាស់ក្នុងការចាញ់នៅទីនេះនោះទេ។ យើងនៅសល់បីប្រកួតទៀត ហើយវាជារឿងសំខាន់ក្នុងការឈ្នះការប្រកួតទាំងអស់ដែលនៅសល់ ដើម្បីមានឱកាសឆ្លងផុតពូល”។
Barcelona អាចនឹងប្រជែងនឹង Liverpool សម្រាប់ការក្លាយជាក្រុមល្អបំផុតនៅអឺរ៉ុបនៅពេលនេះ ប៉ុន្តែវាមិនប្រាកដថា Real Madrid នៅឆ្ងាយពីពាននោះនៅពេលនេះទេ។ ពេលវេលានៅសល់វែងឆ្ងាយទៀត សម្រាប់ម្ចាស់ជើងឯក ។
ប្រភព បរទេស