ពេជ្រ សុវណ្ណខេមរិន្ទ្រ ៖ « ការហ្វឹកហាត់ដើម្បីត្រៀមរដូវកាលថ្មី គឺព្រោះកត្តាសំខាន់បីយ៉ាង »

យុវជនវ័យក្មេងរបស់ក្លិបអង្គរថាយហ្គឺរ ពេជ្រ សុវណ្ណខេមរិន្ទ្រ ដែលកាលពីពេលថ្មីៗនេះ បានបន្តកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ ២០២០ បានបង្ហើបអំពីគោលបំណងរបស់ខ្លួនសម្រាប់រដូវកាលថ្មី នាំឱ្យរូបគេខិតខំប្រឹងហ្វឹកហាត់ខ្លាំងនាពេលបច្ចុប្បន្ន។

ខេមរិន្រ្ត បាននិយាយថា៖ « លីគកំពូលកម្ពុជា នឹងមានការប្រកួតប្រជែងខ្លាំងនៅរដូវកាលក្រោយ ដូចនេះខ្ញុំត្រូវតែខំប្រឹងហ្វឹកហាត់រក្សា និងបន្ថែមសមត្ថភាពផ្ទាល់ខ្លួនឱ្យបានខ្លាំងជាងមុន ក៏ដូចជាការប្រកួតប្រជែងក្នុងក្លិបផ្ទាល់ ដើម្បីឱ្យទទួលបានជម្រើសដំបូងគ្រប់ការប្រកួត » ។មិនត្រឹមតែប៉ុណ្ណោះ គោលដៅដ៏សំខាន់ដែលជំរុញទឹកចិត្តឱ្យរូបគេខំប្រឹងនោះ គឺក្តីស្រម៉ៃក្នុងការគ្រងឯកសណ្ឋានជម្រើសជាតិ សារជាថ្មី ។

គួររំលឹកថា ពេជ្រ សុវណ្ណខេមរិន្ទ្រ គឺជាកីឡាកររបស់ក្លិបអង្គរថាយហ្គឺរ ដំបូងគេបង្អស់ ដែលទទួលបានការកោះហៅចូលរួមក្រុមជម្រើសជាតិ ខណៈដែលកីឡាករទីពីរ គឺ តាំង សុភ័ក្រ្ត ក៏ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី អ្នកទាំងពីរ មិនត្រូវបានកោះហៅឱ្យចូលរួមនៅឡើយទេ ៕

  • ពេជ្រ សុវណ្ណខេមរិន្ទ្រ ៖ « ការហ្វឹកហាត់ដើម្បីត្រៀមរដូវកាលថ្មី គឺព្រោះកត្តាសំខាន់បីយ៉ាង »