Barcelona និង Nike បានយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូយូរអង្វែង

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយថា ទីបំផុត Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយ Nike ជុំវិញកិច្ចសន្យាឧបត្ថម្ភថ្មី។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ខែ​មកហើយ តែនៅ​ថ្ងៃ​សៅរ៍​ម្សិលមិញនេះត្រូវ​បាន​គេ​ធ្វើ​ឡើងជា​ផ្លូវ​ការ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ក្លឹប Barcelona បានបញ្ជាក់ថា ពួកគេបានចាប់ផ្តើម “ការសហការថ្មី” ជាមួយក្រុមហ៊ុន Nike ដែលពួកគេបានឈានដល់ “កិច្ចព្រមព្រៀងភាពជាដៃគូយូរអង្វែង” ជាមួយនឹងការចាប់ពីផ្ដើមរដូវកាលនេះ ជាធរមាន។

FC Barcelona និង Nike ដែលជាម៉ាកឈានមុខគេពីរនៅក្នុងឧស្សាហកម្មកីឡា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចាប់ផ្តើមថ្មីជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូរយៈពេលច្រើនឆ្នាំ ដោយចាប់ផ្តើមរដូវកាលដ៏មានប្រសិទ្ធភាពនេះ ដែលនាំមកនូវគំរូថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងស្ថាប័នទាំងពីរ។

ភាពជាដៃគូថ្មីនេះបង្រួបបង្រួមក្រុមហ៊ុន Nike ជាដៃគូសំខាន់របស់ក្លឹប និងជាដៃគូបច្ចេកទេសផ្លូវការនៅទូទាំងក្រុមអាជីព និងស្ម័គ្រចិត្តទាំងអស់ ដោយនាំមកនូវគំរូតែមួយគត់ដែលពង្រឹងសមាគមម៉ាកយីហោរ និងជំរុញកំណើនអាជីវកម្មលក់រាយ និងអាជ្ញាប័ណ្ណទូទាំងពិភពលោក។  Nike មានតួនាទីជាយុទ្ធសាស្ត្រសំខាន់ក្នុងប្រតិបត្តិការលក់រាយរបស់ក្លឹប ហើយរួមគ្នាជាមួយ Barça Licensing & Merchandising នឹងចូលរួមកម្លាំងក្នុងការបង្កើតផែនការជាក់លាក់ទាក់ទងនឹងការបង្កើតផលិតផល ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចែកចាយជាសកល។

គួរបញ្ជាក់ផងដែរថា Barcelona និង Nike បានចាប់ដៃគូគ្នាតាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ ហើយកិច្ចសហការរបស់ពួកគេនឹងបន្តរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។

ប្រភព បរទេស

  • Barcelona និង Nike បានយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូយូរអង្វែង