លោក ប្រាក់ សុវណ្ណារ៉ា បញ្ចប់ការសិក្សាវគ្គគ្រូអាជីព ( AFC Pro-License ) ហើយរង់ចាំតែលទ្ធផលប៉ុណ្ណោះ

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងក្លិបបាល់ទាត់បឹងកេត លោក ប្រាក់ សុវណ្ណារ៉ា នាព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៨នេះ បានបង្ហោះនៅលើគណនី Facebook របស់លោកថា វគ្គគ្រូអាជីពបានបញ្ចប់ជាស្ថាពរ នៅទីក្រុងហាណូយ (AFC Pro- Licence) រង់ចាំលទ្ធផលប៉ុណ្ណោះ។

យ៉ាងណាមិញ លោកគ្រូដែលដឹកនាំបឹងកេត ឈ្នះពានលីគកំពូលកម្ពុជា ១សម័យកាលរូបនេះ បានសារភាពថា ទោះជាប់ឬធ្លាក់ ក៏ទទួលបាននូវចំណេះដឹងច្រើនពីទស្សនៈបាល់ទាត់បច្ចុប្បន្ន។គួររំលឹកថា សញ្ញាប័ត្រហ្វឹកហាត់បាល់ទាត់អាជីពរបស់ AFC ដែលត្រូវបានគេស្គាល់ថាជា AFC Professional Coaching Deploma គឺជាកម្រិតនៃការទទួលស្គាល់គុណភាពអប់រំខ្ពស់បំផុតដែលត្រូវបានចេញផ្សាយដោយ AFC ។

អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់អាស៊ី ចាត់ទុកវាស្មើទៅនឹងអាជ្ញាប័ណ្ណ UEFA Pro Licence ៕សូមជូនពរដល់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា​ទទួលបានសញ្ញាប័ត្រមួយនេះ ដើម្បីជាមោទនភាពដល់វិស័យបាល់ទាត់កម្ពុជា ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្ត !!!

  • លោក ប្រាក់ សុវណ្ណារ៉ា បញ្ចប់ការសិក្សាវគ្គគ្រូអាជីព ( AFC Pro-License ) ហើយរង់ចាំតែលទ្ធផលប៉ុណ្ណោះ