នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ផ្ដាំ​ក្រុម​ជម្រើស​ជាតិ ​ត្រូវ​យក​ពាន​ Suzuki Cup ​ឱ្យ​បាន​

Mahathir ​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី បាន​ប្រាប់​ទៅ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ថា ​កុំ​ធ្វើ​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​ខក​ចិត្ត​ឱ្យ​សោះ​នៅ​ឆ្នាំ​នេះ ត្រូវ​យក​ពាន​រង្វាន់ AFF Suzuki Cup 2018 ​នេះ​ឱ្យ​បាន។

ក្រោយ​ពី​យក​ឈ្នះ​ថៃ ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ធំ​បំផុត​ក្នុង​តំបន់​នេះ ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​មាន​ឱកាស​បាន​ចូល​ជួប​ជាមួយ​លោក Mahathir ​នាយក​រដ្ឋ​មន្ត្រី​ផ្ទាល់​តែ​ម្ដង។ ក្នុង​ឱកាស​ជួប​នោះ​ដែរ ​នាយក​រដ្ឋ​មន្ត្រី​ខាង​លើ​បាន​និយាយ​ផ្ដាំ​ទៅ​ក្រុម​កីឡាករ​ទាំង​អស់​ថា​៖ “ខ្ញុំ​អបអរ​ក្រុម​របស់​យើង​ដែល​ឈ្នះ​ការ​ប្រកួត ​និង​ឡើង​ដល់​វគ្គ​នេះ។ ខ្ញុំ​នឹង​ចួល​រួម​ជាមួយ​ក្រុម​អ្នក​គាំទ្រ​ដើម្បី​លើក​ទឹក​ចិត្ត​ក្នុង​ដី​របស់​យើង ​ហើយ​ខ្ញុំ​ក៏​នឹង​ទៅ​វៀតណាម ​ដើម្បី​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​របស់​យើង​ផង​ដែរ។ សូម​កុំ​ធ្វើ​ឱ្យ​ខ្ញុំ និង​ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់ អស់​សង្ឃឹម​ឱ្យ​សោះ”។

ពាន​រង្វាន់​ខាង​លើ​នេះ ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ជើង ​ដោយ​ជើង​ទី​១​លេង​នៅ​ទឹក​ដី​ម៉ាឡេស៊ី ​នៅ​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ឆ្នាំ ២០១៨ ​និង​ជើង​ទី​២​លេង​នៅ​ទឹក​ដី​វៀតណាម​នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៨៕ប្រភពFoxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT