ខ្សែប្រយុទ្ធ Sanchez នឹងស្នាក់នៅព្យាបាលរបួសជើងរបស់ខ្លួននៅប្រទេសឈីលីរហូតដល់ជាសះស្បើយ ដោយអាចនឹងដល់ឆ្នាំ ២០១៩ទើបត្រលប់មករួមក្រុម Man Utd វិញ។
ខ្សែប្រយុទ្ធលេខ៧រូបនេះ បានរងរបួសដោយខ្លួនឯង នៅពេលហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃព្រហស្បតិកន្លងទៅ ហើយរបួសសរសៃពួរនេះអាចនឹងប្រើរយៈពេលយូរទើបអាចជាសះស្បើយបាន។ Sanchez នឹងទៅព្យាបាលជំងឺនេះនៅស្រុកកំណើតឈីលី ហើយអវត្តមានពីក្រុមបិសាចក្រហមយ៉ាងតិច៦ប្រកួតឯណោះ។
អតីតកីឡាករ Barcelona ខាងលើផ្លាស់មកលេងនៅ Man Utd នេះកាលពីខែដើមឆ្នាំ២០១៨កន្លងទៅ ប៉ុន្តែមិនជោគជ័យឡើយ ហើយទទួលបានការរិះគន់យ៉ាងខ្លាំងតែម្ដង។ មានដំណឹងមកថា PSG ជាក្លឹបមួយដែលចង់បានរូបគេទៅលេងនៅទីនោះ៕ប្រភពDailyMail