ក្រុមជម្រើសជាតិវៀតណាម U-23 នឹងប្រកួតមិត្តភាពជាមួយក្លិប FC Barcelona B ក្នុងទីក្រុងហាណូយ នៅខែកក្កដា

ការប្រកួតមិត្តភាពដែលមាន ៤ក្រុមចូលរួមនេះ គឺចាប់ធ្វើឡើងនៅពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៨ ដែលនេះគឺជាការត្រៀមខ្លួនរបស់វៀតណាម ចូលរួមព្រឹត្តិការណ៍ Asian Games ។

នេះគឺជាលើកទី 2 ហើយដែលក្រុម Barcelona B បានមកដល់ប្រទេសវៀតណាមប្រកួតមិត្តភាពដោយកាលពីឆ្នាំ ២០១៥ ក្រុមរបស់ប្រទេសអេស្ប៉ាញមួយនេះ ចាញ់ក្រុមជម្រើសជាតិវៀតណាម ១-០ ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានសមាសភាពក្រុមជម្រើសជាតិអ៊ូបេគីស្ថាន U-23 ដែលទើបយកឈ្នះក្រុមជម្រើសជាតិវៀតណាម U-23 នៅវគ្គផ្តាច់ព្រ័ត្រ AFC U-23 Championship 2018 កាលពីខែមករា កន្លងទៅផងដែរ ។

នេះគឺជាការសម្លឹងឃើញនូវសមិទ្ធិផលថ្មីៗផ្សេងទៀត ក្រោយពីលោក Park Hang-seo ដឹកនាំក្រុមយុវជនទាំងនោះទទួលបានជោគជ័យក្នុងពានរង្វាន់ AFC U-23 Championship ។

នៅក្នុងការរៀបចំសម្រាប់ការប្រកួតអាស៊ីហ្គេមឆ្នាំ 2018 នៅប្រទេសឥណ្ឌូនេស៊ី លោក Park នឹងធ្វើការហ្វឹកហាត់រយៈពេលបីសប្តាហ៍សម្រាប់ក្រុមអាយុក្រោម 23 ឆ្នាំចាប់ពីថ្ងៃទី 27 ខែកក្កដាខាងមុខនេះតទៅ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT