Luka Modric ឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨នេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះរូបគេជាកីឡាករដំបូងដែលបំបែកកំណត់ត្រារបស់ Ronaldo និង Messi ។
Modric បាននិយាយក្នុងបទសម្ភាសន៍មួយថា៖ “ដំណើរអាជីពបាល់ទាត់របស់ខ្ញុំពិតជាវែងឆ្ងាយ ប៉ុន្តែខ្ញុំសប្បាយចិត្តនូវអ្វីដែលខ្ញុំបានធ្វើ។ គ្មាននរណាផ្ដល់អ្វីឱ្យយើងឡើយ ប្រសិនណាបើយើងមិនខំប្រឹង។ ខ្ញុំបានឈ្នះពានរង្វាន់ UEFA Champions League ៣ឆ្នាំជាប់គ្នា និងជួយក្រុមក្រូអាត ប្រទេសតូចមួយដល់វគ្គផ្ដាច់ព្រ័ត្រ World Cup ទៀត។ ដូច្នេះនេះជាអ្វីដែលខ្ញុំខំប្រឹងប្រែងរហូតបានឈ្នះពានរង្វាន់ជាច្រើន។ ហើយវាក៏បានបញ្ជាក់ថា បាល់ទាត់គឺមិនមែនទាល់តែរកគ្រាប់បាល់ចូលរហូត ទើបល្អនោះទេ”។
កីឡាករវ័យ៣៣ឆ្នាំខាងលើបានឈ្នះពានរង្វាន់កិត្តិយសស្ទើតែទាំងអស់នៅឆ្នាំ២០១៨នេះ ខណៈដែល Ronaldo និង Messi វិញ មិនទទួលបានឡើយត្រឹមចំណាត់ថ្នាក់លេខ២ និងបេក្ខភាពចុងក្រោយប៉ុណ្ណោះ៕ប្រភពMarca