ទោះ​បី​ជា​មាន​របួស​ក៏​ដោយ Messi ខិត​ទៅ​ជិត​បំបែកកំណត់​ត្រានៅ MLS ដ៏ធំមួយ

កីឡាករអាហ្សង់ទីនមានគ្រាប់បាល់ជិតតាមស្មើទៅនឹង Carlos Vela កាលពីឆ្នាំ ២០១៩ ប៉ុន្តែរបួសបានរារាំងគាត់ពីការបង្កើតប្រវត្តិសាស្ត្រមួយនេះ។

តារា​ដ៏​ធំ​បំផុត​ក្នុង​ Major League Soccer គឺ Lionel Messi។ បន្ទាប់ពីបានមកដល់ Inter Miami នៅពាក់កណ្តាលឆ្នាំ ២០២៣ គាត់បានបង្ហាញពីសក្តានុពលដ៏ធំសម្បើមក្នុងការបំបែកកំណត់ត្រាក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្លឹប Inter Maimi។

ទោះជាយ៉ាងណាក៏ដោយ របួសបានរារាំងគាត់មិនឱ្យធ្វើដូច្នេះ ហើយរដូវកាលនេះម្ចាស់ជើងឯក World Cup ត្រូវបានពន្យារពេលមួយផ្នែកធំក្នុងយុទ្ធនាការរដូវកាលនេះ។ ជាសំណាងល្អ Maimi បានធ្វើការស្វែងយល់ពីរបៀបលេងដោយគ្មានគាត់នៅក្នុងជម្រើសជួរមុខរបស់ពួកគេ។

តើ Messi មានគ្រាប់បាល់ប៉ុន្មាននៅ MLS ក្នុងរដូវកាលនេះ?

ស្ថិតិគួរឱ្យកត់សម្គាល់ទាក់ទងនឹងភាគី Fort Lauderdale ផ្តោតលើការប្រៀបធៀបជាមួយនឹងកំណត់ត្រាពិន្ទុ MLS ក្នុងឆ្នាំ ២០១៩ របស់ Carlos Vela ។  រដូវកាលនោះ ខ្សែប្រយុទ្ធម៉ិកស៊ិកស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ ដោយទទួលបានស្បែកជើងមាសជាមួយនឹងគ្រាប់បាល់ជាមធ្យមមួយគ្រាប់រៀងរាល់ ៨០.១៧ នាទីម្តង។ ផ្ទុយទៅវិញ នៅឆ្នាំនេះ បើទោះបីជាជួបបញ្ហាផ្លូវកាយ (របួស) ក៏ដោយ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានស៊ុតបាល់បញ្ចូលទី ១៤គ្រាប់ជាមធ្យមរៀងរាល់ ៨០.៣៥ នាទីម្តង។

ក្នុងអំឡុងពេលរដូវកាលជាប្រវត្តិសាស្ត្ររបស់ Vela ដែលដឹកនាំ LAFC (Los Angeles FC) ឈរនៅលេខ ១០ ដោយបានលេង ២,៧២៦ នាទី ក្នុងការប្រកួតផ្លូវការចំនួន ៣១ប្រកួត មុនពេលការប្រកួតជម្រុះ។ ទន្ទឹមនឹងនេះ Messi បានចូលលេង ១,១២៥ នាទី ត្រឹមតែ ១៣ ប្រកួតប៉ុណ្ណោះ។ ស្ថិតិ​ដែល​បញ្ជាក់​បន្ថែម​ទៀត​គឺ​ចំនួន​ Assists ៖ Messi បច្ចុប្បន្ន​មាន ១០ដង ដែល​ត្រូវ​គ្នា​នឹង​ចំនួន​សរុប​របស់ Vela កាលពី​ប្រាំ​ឆ្នាំ​មុន។

ក្នុងរដូវកាលនេះ Messi បានខកខានការប្រកួតចំនួន ១៥ដង នៅក្នុងលីកអាមេរិកខាងជើង ដោយសារបញ្ហាសាច់ដុំក្នុងខែមីនា អំឡុងពេលការសម្រាកតាមកាលវិភាគ តាមការកោះហៅគាត់សម្រាប់ការប្រកួត Copa América ឆ្នាំ ២០២៤ ក្នុងខែមិថុនា ដល់ខែកក្កដា និងរបួសសរសៃចងកជើងនៅចន្លោះខែកក្កដា និងខែកញ្ញា។ ប្រសិនបើគាត់លេងការប្រកួតទាំងនោះ Messi ទំនងជាបានបង្កើនចំនួនគ្រាប់បាល់របស់គាត់យ៉ាងច្រើន។

ព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍មួយទៀតគឺថាប្រធានក្រុម Inter Miami ស្ថិតនៅមិនឆ្ងាយពីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីកបច្ចុប្បន្នគឺ Christian Benteke (១៩គ្រាប់) និង អ្នកមាន Asisst ច្រើនជាងគេ Luciano Acosta (១៥ assists) ជាមួយនឹងចំនួនសរុបរបស់គាត់ពេលនេះគឺ ១៤គ្រាប់ និង ១០ assists ។

គាត់​នឹង​មាន​បំណង​បញ្ចប់​ដំណាក់កាល​ទី​មួយ​ក្នុងរដូវ​កាល​ក្នុង​ទម្រង់​លេងដល់​កំពូល មុន​នឹង​ឈាន​ទៅ​លេងវគ្គ Playoff។ ខណៈពេលដែល Messi ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីកីឡាករផ្សេងទៀត។ គុណភាពម្ចាស់អាវលេខ ១០ របស់ Miami អនុញ្ញាតឱ្យ Las Garzas (រហ័សនាមក្លឹប Inter Maimi) មានសុបិន្តដ៏ធំក្នុងការលើកពាន MSL ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតដែលនៅសល់គឺជាក្ដីសង្ឃឹមរបស់គាត់ក្នុងការបំបែកកំណត់ត្រាមួយនេះ ឱ្យខានតែបាន ។

ប្រភព បរទេស

  • ទោះ​បី​ជា​មាន​របួស​ក៏​ដោយ Messi ខិត​ទៅ​ជិត​បំបែកកំណត់​ត្រានៅ MLS ដ៏ធំមួយ