Barcelona ត្រៀមការប្រកួត ៤ សម្រាប់ Gavi ត្រឡប់មកវិញពីរបួសរួមទាំង El Clasico

Barcelona កំពុងតែខ្វះខាតយ៉ាងខ្លាំងនូវជម្រើសខ្សែបម្រើនៅពេលនេះ ដោយមានតែ Pablo Torre, Marc Casado និង Pedri ប៉ុណ្ណោះដែលមិនមានបញ្ហា បើទោះជា Eric Garcia និង Raphinha អាចដំណើរការក្នុងប្រព័ន្ធដែល Hansi Flick កំពុងប្រើក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការបង្កើនការរំពឹងទុកសម្រាប់ការត្រឡប់មកវិញរបស់ Gavi ប៉ុណ្ណោះ។

ការត្រលប់មកហ្វឹកហាត់ជាមួយក្រុមកាលពីសប្តាហ៍មុន Gavi ជិតវិលត្រលប់មកវិញពីការរងរបួសសរសៃពួរផ្នែកខាងមុខ (ACL) និងការខូចខាត meniscus ដែលគាត់បានទទួលរងរបួសនេះកាលពីខែវិច្ឆិកាឆ្នាំមុន។  កីឡាករវ័យ ២០ឆ្នាំរូបនេះ មានបំណងវិលត្រលប់មកវិញបន្ទាប់ពីការសម្រាកអន្តរជាតិនៅខែតុលា នេះបើយោងតាម ​​MD ជាមួយនឹងការទទួលក្រុមភ្ញៀវ Sevilla មកកាន់ Montjuic ជាការប្រកួតលើកដំបូងក្នុងចំណោមការការប្រកួតចំនួនបួនផ្សេងទៀតដែលគាត់ទំនងជានឹងត្រលប់មកវិញនៅថ្ងៃទី ២០ ខែតុលា។

ពីរសប្តាហ៍ក្រោយមក Barcelona នឹងធ្វើជាម្ចាស់ផ្ទះទទួល Espanyol ដែលមើលទៅដូចជាជម្រើសចុងក្រោយនៅក្នុង Catalan Derby ដែលគ្រោងធ្វើនៅចុងសប្តាហ៍ទី៣ ក្នុងខែវិច្ឆិកា។ រវាងការប្រកួតពីរទៀតគឺជាការប្រកួតជាមួយ Bayern Munich និង Real Madrid ទោះបីជាច្បាស់ណាស់ថាការប្រកួតដ៏តានតឹងបែបនេះមិនមែនជាជម្រើសដ៏ល្អសម្រាប់ Gavi ក្នុងការត្រលប់មកវិញនោះទេ។ តែប្រសិនបើគាត់ត្រៀមខ្លួនរួចរាល់ហើយនោះគាត់នឹងធ្វើឱ្យខ្លួនគាត់អាចមានវត្តមានក្នុងការប្រកួតទាំងនោះបាន។

Gavi នៅតែមិនទាន់ធ្វើការហ្វឹកហាត់ពេញលេញជាមួយមិត្តរួមក្រុមរបស់គាត់នៅឡើយទេ ប៉ុន្តែមើលទៅគាត់នឹងមានការហ្វឹកហាត់ពេញមួយខែក្រោមការឃ្លាំមើល មុនពេលគាត់ត្រលប់មកទីលានវិញ។ Barcelona សង្ឃឹមថានឹង មិនបាត់បង់ Gavi ម្តងទៀតនៅរដូវកាលនេះ ដោយសារតែមានកីឡាករតិចតួចបំផុតនៅតំបន់កណ្តាល។ បច្ចុប្បន្ន កីឡាករ Frenkie de Jong, Fermin Lopez, Dani Olmo និង Marc Bernal សុទ្ធ​តែ​នៅ​មាន​បញ្ហារបួស​ផង​ដែរ ៕

ប្រភព បរទេស

  • Barcelona ត្រៀមការប្រកួត ៤ សម្រាប់ Gavi ត្រឡប់មកវិញពីរបួសរួមទាំង El Clasico