ខ្សែ​បម្រើ​ជប៉ុន​ម្នាក់ ​នឹង​ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​អង់គ្លេស

Shoya Nakajima ​ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន ​នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប ​Wolves ​របស់​លីគ​កំពូល​អង់គ្លេស ​ក្រោយ​ពី​ការ​ចរចា​គ្នា​ត្រូវ​រ៉ុវ​ដល់​៨០​% ហើយ។

Shoya ​ជា​កីឡាករ​វ័យ​២៤​ឆ្នាំ ​និង​ចាប់​ផ្ដើម​មាន​ទម្រង់​លេង​ទាក់​ចិត្ត​នៅ​ឆ្នាំ​២០១៨​នេះ ​ក្រោយ​ពី​បាន​ឱកាស​បង្ហាញ​ខ្លួន​ក្រុម​ក្នុង​ជម្រើស​ជាតិ​ជប៉ុន។ ​ខ្សែ​បម្រើ​រូប​នេះ​ក៏​ត្រូវ​បាន​ក្លឹប Dortmund ​និង Leicester City ​មើល​ផង​ដែរ ​ប៉ុន្តែ​ប្រហែល​ជា​ក្លឹប​ Wolves ​របស់​អង់គ្លេស​មាន​ឱកាស​ជាង ​ព្រោះ​បាន​ផ្ដល់​តម្លៃ​ខ្លួន​ដល់​ទៅ​១៧​លាន​ផោន​ឯ​ណោះ។

Shoya ​ជា​កីឡាករ​ថ្នាល​របស់​ក្រុម Tokyo Verdy ​និង​បាន​ចូល​លេង​ក្រុម​ធំ​តាំង​ពី​ឆ្នាំ​២០១២​ម្ល៉េះ ​គ្រា​ដែល​រូបគេ​ទើប​មាន​វ័យ​១៦​ឆ្នាំ​។ ​ជាប់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​តាំង​ពី U17 ​រហូត​មក ​ដោយ​ទើប​តែ​មាន​ឱកាស​បាន​លេង​ក្រុម​ធំ​នៅ​ឆ្នាំ​២០១៨​នេះ ​បង្ហាញ​ខ្លួន​បាន​៦​ប្រកួត និង​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ផង​ដែរ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT