Pele វីរបុរសបាល់ទាត់ប្រេស៊ីល បាននិយាយថាលោកនិង Maradona លេងបានល្អ ជាង Lionel Messi ឆ្ងាយ ដូច្នេះមិនអាចឱ្យអ្នកគាំទ្រយកមកប្រៀបធៀបគ្នាបានឡើយ។
Lionel Messi ជាកីឡាករកំពូលម្នាក់នាពេលបច្ចុប្បន្ននេះ ក្រោយពីឈ្នះពានរង្វាន់ជាច្រើនជាមួយក្រុម FC Barcelona ។ យ៉ាងណាមិញ ពានរង្វាន់ទាំងនោះ មិនអាចធ្វើឱ្យ Pele យល់ថាកម្រិតលេងរបស់កីឡាករអាហ្សង់ទីននេះ ល្អដល់កម្រិតកំពូលដូចលោកឬ Maradona ឡើយ។ វីរបុរសប្រេស៊ីលរូបនេះ បានបញ្ជាក់ថា Messi ជាកីឡាករចេះតែ១ក្បាច់ប៉ុណ្ណោះ។
“តើអ្នកអាចប្រៀបធៀបយ៉ាងមិច? ដើម្បីប្រៀបជាមួយ Pele វាត្រូវតែម្នាក់ដែលអាចស៊ុតច្បាស់ ជាមួយជើងឆ្វេង ជើងស្ដាំ និងប្រើក្បាលបានល្អ។ ហើយបើគាត់អាចត្រឹមប្រើជើងម្ខាងបានល្អ ហើយប្រើក្បាលមិនល្អផងនោះ តើអាចប្រៀបធៀបយ៉ាងមិច? Messi អាចប្រើតែជើងម្ខាង និងជំនាញតែ១ប៉ុណ្ណោះ កុំយកមកប្រៀបអី”។ សម្ដី Pele ៕ប្រភពFoxsportsasia