គ្រូ​វៀតណាម ​ស្នើ​សុំ​អ្នក​គាំទ្រ ​កុំ​ប្រៀប​ធៀប​លោក​ជាមួយ​គ្រូ​ហ្វីលីពីន ​ព្រោះ​គេ​ជា World Class

លោក Park Hang-seo ​គ្រូ​បង្វឹក​វៀតណាម ​បាន​នាំ​ក្រុម​មួយ​នេះ​ស្គាល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup ​ម្ដង​ទៀត​ហើយ ​ក្រោយ​ពី​ខកខាន​១០​ឆ្នាំ​មក​ហើយ។វៀតណាម​បាន​យក​ឈ្នះ​ហ្វីលីពីន​ទាំង​២​ជើង​តែ​ម្ដង ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup ​នេះ។ ​ដោយ​កាល​នៅ​ដី​ហ្វីលីពីន ​ក្រុម​វៀតណាម​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​និង​ដី​ខ្លួន​ឯង ឈ្នះ​ក្នុង​លទ្ធផល ២-១ ​ទៀត។ ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​វៀតណាម​កំពុង​រក្សា​កំណត់ត្រា​ឈ្នះ​រហូត​តែ​ម្ដង​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។

លោក Park ​គ្រូ​វៀតណាម ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ជួយ​វៀតណាម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ទៀត។ អរគុណ​ដល់​អ្នក​គាំទ្រ ​និង​កីឡាករ​ទាំង​អស់​ដែល​ប្រឹងប្រែង​រហូត​ដល់​តំណាក់​កាល​នេះ។ ប៉ុន្តែ ខ្ញុំ​ក៏​ស្នើ​សុំ​ពួកគេ កុំ​ប្រៀបធៀប​ខ្ញុំ​ជាមួយ​លោក Eriksson ​គ្រូ​បង្វឹក​ហ្វីលីពីន​អី។ បើ​ទោះ​ខ្ញុំ​ដឹក​នាំ​ក្រុម​ឈ្នះ​គាត់​២​ប្រកួត​មែន ប៉ុន្តែ​ខ្ញុំ​នៅ​មាន​កម្រិត​នៅ​ឡើយ​មិន​អាច​ស្មើ​គាត់​ទេ។ គាត់​ជា​អ្នក​ដឹក​នាំ​កម្រិត​កំពូល​ម្នាក់ World Class ​ហើយ​ខ្ញុំ​តែងតែ​គោរព​គាត់​ជា​និច្ច”។

ក្រុម​វៀតណាម ​នឹង​ត្រូវ​ប៉ះ​ក្រុម​ម៉ាឡេស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដោយ​ជើង​ទី​១ ​លេង​នៅ​ថ្ងៃ​ទី​១១​និង​ជើង​ទី​២​លេង​នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ៕ប្រភពFoxsportsasia

  • គ្រូ​វៀតណាម ​ស្នើ​សុំ​អ្នក​គាំទ្រ ​កុំ​ប្រៀប​ធៀប​លោក​ជាមួយ​គ្រូ​ហ្វីលីពីន ​ព្រោះ​គេ​ជា World Class