Dani Olmo បន្ទាប់ពីពន្យាពេលចុះឈ្មោះនៅ La Liga ៖ ខ្ញុំមិនបានរងទុក្ខអ្វីនោះទេ!

នេះប្រហែលជាមិនមែនជាការវិលត្រឡប់ទៅកាន់ Barcelona ដ៏ងាយស្រួលសម្រាប់ Dani Olmo នោះទេ ប៉ុន្តែបន្ទាប់ពីភាពមិនច្បាស់លាស់ជាច្រើនថ្ងៃមក ឥឡូវនេះគាត់កំពុងតែរីកចម្រើន។ កាលពីខែសីហា កីឡាករវ័យ ២៦ឆ្នាំបានធ្វើដំណើរត្រលប់ទៅ Catalonia វិញ ៩ឆ្នាំបន្ទាប់ពីចាកចេញពីក្លឹបក្នុងនាមជាកីឡាករដែលចេញសាលាថ្នាលក្លឹប Barcelona ទោះបីជាការបង្ហាញខ្លួនដំបូងរបស់គាត់ត្រូវពន្យារពេលរហូតដល់ ១០ថ្ងៃដោយសារបញ្ហាចុះឈ្មោះក៏ដោយ។

Barcelona មិន​អាច​រក​បានកន្លែងភ្លាម​ៗ​សម្រាប់ប្រាក់​ខែ​ដែល​ត្រូវ​ការ​ដើម្បី​ចុះ​ឈ្មោះ Olmo ជាមួយ La Liga ហើយ​នេះ​មាន​ន័យ​ថា​គាត់​ខក​ខាន​ក្នុងការឈ្នះ​ក្រុម Valencia និង Athletic Club។ ទោះជាយ៉ាងណាក៏ដោយគាត់អាចលេងបានក្នុងការប្រកួតទី៣ នៅ Vallecas ហើយចាប់ពីពេលនេះទៅគាត់នឹងសម្លឹងទៅមុខ ដូចដែលគាត់បានប្រាប់ RAC1 (តាមរយៈ Relevo) ។

“ដោយ​​ខ្លួនខ្ញុំផ្ទាល់ ខ្ញុំ​មិន​បានរង​ទុក្ខ​អ្វីទេ ព្រោះ​ខ្ញុំ​ដឹង​ថា​វា​នឹង​ត្រូវ​ដោះស្រាយ។ ខ្ញុំ​ចង់​លេង ប៉ុន្តែ​វា​ជា​សុបិន​ដំបូង ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវរង់ចាំ”។

Olmo បាននិយាយអំពីដំណើរការក្នុងការផ្លាស់ទៅ Barcelona ហើយថែមទាំងបានបង្ហើបថានៅពេលដែលគាត់ដឹងពីចំណាប់អារម្មណ៍ វាគឺជាកន្លែងតែមួយគត់ដែលគាត់ចង់លេងបាល់ទាត់របស់គាត់ចាប់ពីរដូវកាលនេះតទៅ។

“នៅក្នុងវគ្គចុងក្រោយ (Euro ២០២៤) ខ្ញុំបានដឹងថា Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្ញុំ ប៉ុន្តែខ្ញុំមិនចង់រំខានទេ។ បន្ទាប់​មក​ខ្ញុំ​បាន​ទៅ​វិស្សមកាល​មួយ​សប្តាហ៍ ហើយ​ពេល​ត្រឡប់​មក​វិញ យើង​បាន​បិទ​បញ្ចប់អ្វីៗ​ទាំង​អស់។ វា​លឿន​ណាស់ ហើយ​ពីរ​សប្តាហ៍​ក្រោយ​ចប់​ការ​ប្រកួត​ជើងឯក​អឺរ៉ុប យើង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ។ ខ្ញុំតែងតែព្យាយាមផ្តល់ឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំនៅក្នុងក្រុមទាំងអស់ ហើយឥឡូវនេះនៅឯ Barcelona យើងមានគោលបំណងឈ្នះរួមគ្នា។ អ្នកណាមកត្រូវតែធ្វើវាដោយស្មារតីឈ្នះ។ បើអត់ទេ ពួកគេកំពុងរើសក្លឹបខុសហើយ។ ខ្ញុំ​ចង់​ឈ្នះ​ជាមួយ​ក្លឹប​នេះ ហើយ​នោះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​មក​ទី​នេះ”។

Olmo ក៏បានបង្ហាញពីអ្វីដែល Hansi Flick បានស្នើសុំពីគាត់ចាប់តាំងពីគាត់បានចូលរួមជាមួយក្លឹប និងរបៀបដែលគាត់បានជួយគាត់ឱ្យមានអារម្មណ៍ស្រួលនៅពេលត្រលប់ទៅ Barcelona ។

“Flick បានដើរតួនាទីយ៉ាងសំខាន់។ គំនិតរបស់គាត់គឺថាគាត់នឹងឱ្យខ្ញុំលេងនៅក្នុងទីតាំង លេខ១០ នេះ។ ការសម្របខ្លួនបានល្អឥតខ្ចោះ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយ Flick ហើយគាត់ច្បាស់ណាស់អំពីអ្វីដែលគាត់ចង់បានពីខ្ញុំ។”

ប្រភព បរទេស

  • Dani Olmo បន្ទាប់ពីពន្យាពេលចុះឈ្មោះនៅ La Liga ៖ ខ្ញុំមិនបានរងទុក្ខអ្វីនោះទេ!