លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ចង់ដាក់កីឡាករលេងប្រយុទ្ធ៣នាក់ ដោយក្នុងនោះ Neymar Jesus និង Willian ជាជម្រើសដំបូង។
Willian ត្រូវបានគេឃើញថាកំពុងហ្វឹកហាត់លេងប្រយុទ្ធ៣នាក់ ជាមួយNeymar និង Jusus ។ ដោយឃើញដូច្នេះ ទើបគេមានចង្ងល់ថាតើប្រេស៊ីលទៅលេងនៅ World Cup ឆ្នាំនេះចង់លេងប្រយុទ្ធ៣នាក់ឬយ៉ាងណា? ជាក់ស្ដែង គឺពិតជាចង់លេងប្រយុទ្ធ៣នាក់មែន ដោយលោក Tite បានបញ្ជាក់ថាការហ្វឹកហាត់ធ្វើឡើងច្រើនថ្ងៃមកហើយ។
លោក Tite បានបង្ហើបទៀតថា ទម្រង់លេងក្រុមប្រេស៊ីលនឹងមានការផ្លាស់ប្ដូររហូតនៅ World Cup ខាងមុខនេះ។ ក្រុមប្រេស៊ីល មានកីឡាករគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរទម្រង់លេង ហើយលោករំពឹងថា Neymar នឹងជាសះស្បើយ១០០% ដើម្បីអាចចូលជួយក្រុមបាន។
ខ្សែប្រយុទ្ធក្រុម PSG ដែលក្លឹប Real Madrid កំពុងចង់បានរូបនេះ រងរបួសតាំងពីខែកុម្ភៈមក ហើយទើបតែបានចូលហ្វឹកហាត់វិញជាមួយក្រុមជម្រើសជាតិប្រេស៊ីលនេះទេ ដើម្បីបានទៅលេងនៅ World Cup នាប្រទេសរុស្ស៊ីខែក្រោយ៕ប្រភព៖ DailyMail