សាហាវ​បាត់ ​ម៉ាឡេស៊ី ​បង្ហោះ​វីដេអូ Troll ​អ្នក​ចាំ​ទី​ថៃ ​ចាស់​ដៃ​យប់មិញ

ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ថៃ ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​ក៏​បាន Troll ​ទៅ​លើ​អ្នក​ចាំ​ទី​ថៃ​ដែល​បាន​និយាយ​ឌឺ​ដង​ពួកគេ​នៅ​មុន​ការ​ប្រកួត​ដែរ។

​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ថៃ Chatchai Budprom ​បាន​ជូនពរ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ទាំង​អស់​គេង​លក់​ឱ្យ​ស្រួល​និង​សុបិន​ល្អ​នៅ​រាត្រី​មុន​ការ​ប្រកួត ព្រោះ​ថា​ការ​ប្រកួត​ចាប់​ផ្ដើម ពួកគេ​នឹង​ជួប​សុបិន​អាក្រក់​ជាក់​ជា​មិន​ខាន។ ប៉ុន្តែ​ពេល​ប្រកួត​មក​ដល់ ​ការ​និយាយ​នោះ​ហាក់​ដូចជា​ខុស​ឆ្ងាយ​ខ្លាំង ព្រោះ​ក្រុម​របស់​ខ្លួន​ឯង​ទេ ដែល​ធ្លាក់​ចេញ​ពី​វគ្គ​នេះ ​ខណៈ​ដែល​ម៉ាឡេស៊ី​វិញ​ពួកគេ​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឯ​ណោះ។

ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​វិញ​ដែរ​នោះ ​ក្រុម​ម៉ាឡេស៊ី​ក៏​បាន​ធ្វើ​វីដេអូ​មួយ ​ដោយ​ពួកគេ​ធ្វើ​ជា​គេង​លក់ ​យ៉ាង​ស្រួល ​ហើយ​ក្រោក​មក​វិញ​ជាមួយ​ការ​សប្បាយ​រីករាយ និង​បាន​ហៅ​ឈ្មោះ​អ្នក​ចាំ​ទី Chatchai ​រហូត​ផង​ដែរ។ ដោយ​វីដេអូ​នោះ ​ត្រូវ​បាន​អ្នក​គាំទ្រ​ម៉ាឡេស៊ី​ចែកចាយ​ច្រើន​មែនទែន​នៅ​លើ​បណ្ដាញ​សង្គម​នានា៕ប្រភពFoxsportsasia

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT