ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានធ្លាក់ចេញពីពានរង្វាន់ AFF Suzuki Cup 2018 ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្រោយចាញ់ក្រុមម៉ាឡេស៊ី គ្រាប់ក្រៅដី ២-២។
នៅជើងទី១កន្លងទៅ ថៃលេងនៅទឹកដីម៉ាឡេស៊ី បញ្ចប់ទៅត្រឹមលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ជើងទី២នៅទឹកដីថៃវិញ លទ្ធផលនៅតែស្មើគ្នាទៀត ប៉ុន្តែស្មើគ្នាមានគ្រាប់បាល់រហូតដល់ ២-២ ឯណោះ។ ខណៈដែលលទ្ធផលនេះ បានល្មមសម្រាប់ក្រុមថៃ ក្នុងការធ្លាក់ចេញពីពានរង្វាន់ធំប្រចាំតំបន់នេះហើយ។
យ៉ាងណាមិញ អ្វីដែលគួរឱ្យស្ដាយថែមទៀតនោះ គឺក្រុមថៃមានឱកាសឈ្នះទៅហើយនៅចុងម៉ោង ដោយទទួលបានបាល់ប៉េណាល់ទី។ ប៉ុន្តែកីឡាករ Adisak Kraisorn ស៊ុតខុសទី បាល់ហោះឡើងលើទើបបណ្ដាលឱ្យលទ្ធផលនៅតែស្មើគ្នា ២-២ ដូច្នេះ។ ចប់ការប្រកួត អ្នកគាំទ្រថៃបានត្រឹមទឹកភ្នែកក្នុងដីខ្លួន មិនអាចឡើងវគ្គបន្ដបានទៀតទេ៕ ប្រភពFoxsportsasia