ក្លិបភ្នំពេញក្រោន បង្ហាញកីឡាករថ្មី ត្រៀមរដូវកាលថ្មី

នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅកីឡដ្ឋាន RSN នារសៀលថ្ងៃពុធ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញនូវកីឡាករចំណូលថ្មីរបស់ខ្លួន ដែលសុទ្ធតែសញ្ជាតិប្រេស៊ីល ។

កីឡាករសញ្ជាតិប្រេស៊ីលទាំងពីរូបនេះមានដូចជា អ្នកចាំទីវ័យ ២២ឆ្នាំ Leonardo Oliveira Tavares និងខ្សែបម្រើវ័យ ២៤ឆ្នាំ Paulo Victor Soares ។ក្រៅពីនោះក្លិបក៏បាននាំចូលគ្រូបង្វឹកផ្នែកកាយសម្បទាមួយរូបផងដែរ ។

គួររំលឹកថា នេះគឺការប្រកាសនាំចូលកីឡាករលើកដំបូងរបស់ក្លិប ភ្នំពេញក្រោន ក្រោយការប្រកាសតែងតាំងគ្រូបង្វឹកថ្មី លោក Leonardo Vitorino កាលពីចុងខែតុលាកន្លងទៅ ៕

ប្រភព៖ CTS Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT